យោងតាមការ ចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្នុងគ្រាដែលកំពុងមានដំណឹង ចចាមអារ៉ាមថាគ្រូបង្វឹក លោក Xabi Alonso នឹងអាចផ្ទេរទៅចូលរួមក្លឹប Real Madrid នោះគេជឿជាក់ថា គ្រូបង្វឹករូបនេះនឹងត្រៀមប្រកាស ជាសាធារណៈ ចំពោះផែនការអនាគត របស់ខ្លួន។
ប្រភពដដែលបានឲ្យដឹងថា លោក Alonso នឹងប្រកាសអំពីផែនការ របស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះថា តើលោកនឹងធ្វើអ្វីបន្តទៀត នៅរដូវកាលក្រោយថាត្រូវ នៅបន្តឬចាកចេញ។
សន្និសិទកាសែតមុន ការប្រកួតប៉ះក្រុម Vfl Bochum យ់ាងណាក្តីត្រូវបានក្រុមអ្នកគាំទ្រ អះអាងថា គាត់នឹងសម្រេចចិត្តបន្តមួយឆ្នាំទៀត ជាមួយនឹងក្លឹប ទោះបីជាមានដំណឹង ទៅចូលរួម Real Madrid ក្តី៕
ប្រែសម្រួល៖ស៊ុនលី
