ភ្នំពេញ ៖ ក្លិបបាល់ទាត់វិសាខា ហៅកាត់ថា (VSKFC) ដែលក្លិបបាល់ទាត់អាជីពមួយ ក្នុងចំណោមក្លិប បាល់ទាត់ល្បីទំាង ១១ក្លិបក្នុងប្រទេសកម្ពុជា បច្ចុប្បន្នក្លិបនេះ បានក្លាយមណ្ឌល អភិឌ្ឍន៍កីឡាករបាល់ទាត់វ័យក្មេង គ្រប់កម្រិតប្រទេសនេះ ជាមួយសាងសង់ នូវកីឡាដ្ឋានផ្ទាល់ខ្លួន របស់ក្លឹប ដែលអាចផ្ទុកអ្នកទស្សនា បានរាប់ពាននាក់ ហើយក្រុមកីឡាករវ័យក្មេងទំាងនេះ ជាធនធានមនុស្ស សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នាពេលអនាគត ។

ក្លឹបបាល់ទាត់អាជីពដែលមានមូលដ្ឋាននៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្រុង ភ្នំពេញ ។ ការចាប់ផ្ដើមរដូវកាលថ្មី របស់ក្លឹបបាល់ទាត់ វិសាខា F.C. ក្នុងការរៀបចំរចនាសម្ព័នរបស់ខ្លួនឡើងវិញ ដើម្បីជាការត្រៀមខ្លួនរបស់ពួកគេ ក្រោយពេលក្លឹបរបស់ពួកគេបានឡើងមកលេងលីគកំពូលកម្ពុជា (MCL) ជាលើកដំបូងក្នុងអំឡុងឆ្នាំ ២០១៨ ។

(VSKFC) បានធ្វើការ សាងសង់ នូវកីឡាដ្ឋាន ផ្ទាល់ខ្លួនរបស់ក្លឹប ដែលអាចផ្ទុក អ្នកទស្សនាបាន ៧,000 នាក់ក្នុងដំណាក់កាលទី១ ជាមួយនឹងការ ដាក់បន្ថែមនូវកៅអីអ្នកទស្សនាដល់ ១០,000 នាក់ នាពេលអនគត កីឡាដ្ឋានថ្មីមានឈ្មោះថា Prince Stadium សហការណ៍ឧប្ថម្ភជា មួយក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយ នៅប្រទេសកម្ពុជា ការរវិវឌ្ឍន៍នេះបានធ្វើឲ្យក្លិបវិសាខា ក្លាយទៅជាក្លឹបអាជីពស្តង់ដាមួយក្នុងប្រទេសកម្ពុជាផងដែរ ។

ក្លិបបាល់ទាត់វិសាខាសព្វថ្ងៃនេះ បានធ្វើការបណ្តោះបណ្តាលក្រុមបាល់ទាត់វ័យក្មេង (ថ្នាល) រួមមានក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ ឆ្នាំ ក្រុមបាល់ទាត់យុវជន អាយុក្រោម ១៦ ឆ្នាំ និងក្រុមបាល់ទាត់យុវជន អាយុក្រោម ១៨ ឆ្នាំ ដោយក្រុមកីឡាករបាល់ទាត់ កំពុងធ្វើការហ្វឹកហាត់ យ៉ាងសកម្មភាព ក្រោយពីការហ្វឹកហាត់ កីឡាករទាំងអស់ បន្តទៅរៀនសូត្រតាមសាលារដ្ឋរៀងៗខ្លួន ។

ក្រុមកីឡាករក្លិបបាល់ទាត់វិសាខា ទទួលបានអប់រំទំាងផ្លូវកាយ និងផ្លូវចិត្តយ៉ាងល្អប្រសើរ ដូចជាការរស់នៅស្ថិត ក្រោមសីលធម៌ជាកីឡាករ ហើយពួកគាត់ស្នាក់នៅ ហូបចុកក្នុងក្លិបដោយផ្ទាល់ ៕






