កីឡា

Barcelona យកឈ្នះ Osasuna យកបាន៣ពិន្ទុវ៉ាដាច់ Real Madrid ក្នុងតារាងកំពូល

ប្រកួតក្នុងលីគកំពូលអេស្បាញ La Liga យប់មិញនេះក្រុមអ្នកមានបុណ្យ Barcelona អាចយកបាន៣ពិន្ទុងាយពីក្រុមភ្ញៀវ Osasuna ក្នុងលទ្ធផល៣ទល់នឹង០។

៣គ្រាប់ដែលកើតឡើងដំបុង តាំងពីនាទីទី១១ដោយខ្សែប្រយុទ្ធ Ferran Torres និងបន្តដោយ Olmo ស៊ុតបញ្ចូលទីបាល់១១ម៉ែត្រ នាទីទី២១និងមួយគ្រាប់ ចុងក្រោយដោយ Lewandowski នាទីទី៧៧។

៣ពិន្ទុនេះធ្វើឲ្យ Barcelona អាចមានពិន្ទុវ៉ា ដាច់ក្រុមប្រជែងពានរង្វាន់លីគកំពូលអេស្បាញ Real Madrid ដល់ទៅ៣ពិន្ទុ ដាច់ខណៈដែលបានប្រកួត ២៨ប្រកួតស្មើគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top