The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែការពារ Man City ដែលកំពុងលេងខ្ចីជើង នៅអ៊ីតាលីគឺកីឡាករ Kyle Walker ត្រូវបានគេដឹងថា បានសម្រេចចិត្តរួច ទៅហើយនៅក្នុងផែនការ អនាគតរបស់ខ្លួន។
បច្ចុប្បន្នកំពុងលេងខ្ចីជើង ឲ្យក្លឹប AC Milan នៅឡើយចាប់តាំងតែពីខែមករា ហើយនឹងបន្តរស់នៅអ៊ីតាលីជាមួយនឹងក្លឹប AC Milan រហូតដល់បញ្ចប់រដូវកាល ។
គួរឲ្យដឹងដែរថាទាំងកីឡាករក្តីក៏បានសម្រេចចិត្តថា នឹងមិនវិលត្រឡប់ទៅអង់គ្លេសវិញទេខណៈដែល AC Milan ក៏មានសិទ្ធក្នុងការទិញ កីឡាកររូបនេះដាច់ត្រឹមតែ ៥លានផោនប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី
