កីឡា

Liverpool សម្លឹងឃើញខ្សែការពារ Everton ម្នាក់ប្រសិនបើ Van Dijk សម្រេចចិត្តចាកចេញ

afp

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool បានសម្រេចចិត្តហើយក្នុងការ កំណត់បានគោលដៅម្នាក់របស់ក្លឹប Everton ប្រសិនបើកីឡាករខ្សែការពារ Virgil van Dijk ពិតជានឹងត្រូវចាកចេញមែននោះ។

ថ្នាក់ដឹកនាំក្លឹបបានអះអាងថាកីឡាករ Jarrad Branthwaite ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Everton នៅពេលនេះគឺជាគោលដៅជំនួស ដ៏មានសក្តានុពលបំផុតសម្រាប់តំណែងនេះ។

ផែនការអនាគតរបស់កីឡាករខ្សែការពារ ហូឡង់រូបនេះនៅមិនទាន់ មានភាពច្បាស់លាស់ នៅឡើយទេហើយជឿជាក់ថា កុងត្រារបស់គាត់ជាមួយនឹង Liverpool នឹងអាចជួបបញ្ហាហើយ នឹងសម្រេចចិត្តចាកចេញពី Anfield នៅពេលខាងមុខនេះ។

ចាប់តាំងពីបានចូលរួម ជាមួយនឹងក្លឹប Liverpool មកខ្សែការពារមាឌធំរូបនេះ បានក្លាយទៅជាវិរៈបុរសនិងជាកម្លាំងសំខាន់សម្រាប់របស់ក្លឹបនិងអទិភាពបំផុតផងដែរ៕

Most Popular

To Top