ប្រកួតដ៏ស្វិតស្វាញយប់មិញរវាងក្រុមម្ចាស់ផ្ទះ Real Madrid ជាមួយនឹងក្រុម Leganes ដោយបញ្ចប់លទ្ធផលផ្លូវការ៣ទល់នឹង២។
ម្ចាស់ផ្ទះ Real Madrid យកឈ្នះក្រុមភ្ញៀវទាំងប្រផិតប្រផោយដោយក្នុងនោះ Mbappe គឺជាអ្នករកបានគ្រាប់បាល់ជ័យជំនះនៅនាទី ទី៧៦ ជួយឲ្យក្រុមយកបាន ៣ពិន្ទុបន្តប្រជែង Barcelona យកពាន La Liga នៅរដូវកាលនេះ។
៣គ្រាប់រកបានដោយ Real Madrid ធ្វើបាននៅនាទីដំបូងដោយ Mbappe នាទី ទី៣២ និងបន្តដោយ Bellingham នាទី ទី៤៧ ហើយមួយគ្រាប់ចុងក្រោយនៅនាទី ទី៧៦។
៣គ្រាប់នេះធ្វើឲ្យ Real Madridអាចរក្សាការប្រជែងលើកពាន La Liga ដោយមាន ៦៣ពិន្ទុស្មើទៅនឹង Barcelona នៅក្នុងតារាងបច្ចុប្បន្ន៕
ប្រែសម្រួល៖ ស៊ុនលី
