យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Ipswich នឹងមិនពិចារណាកុងត្រាទិញកីឡាករ Liam Delap ចេញទៅវិញងាយៗនោះទេ ។
ក្លឹបក៏បានអះអាងដែរថាបច្ចុប្បន្ន យ៉ាងណាក្តីក្លឹបដើម Man City គឺកំពុងពិចារណាក្នុងតម្លៃខ្លួន ដែលក្នុងលក្ខខណ្ឌ ទិញត្រឡប់ ប្រមាណជា៤០លានផោនផងដែរ ក្រោយទើបផ្ទេរកីឡាកររូបនេះ ចេញកាលពីឆ្នាំ២០២៤ ក្នុងតម្លៃប្រមាណជា២០លានផោន ។
គួរឲ្យដឹងដែរថាកីឡាករ ខ្សែប្រយុទ្ធឈុតក្រោម២១ឆ្នាំ របស់អង់គ្លេសរូបនេះ បច្ចុប្បន្នឈានចូលវ័យ២២ឆ្នាំ ហើយនិងអាចស៊ុតបញ្ចូល ទីជួយក្លឹបប្រមាណជា ១០គ្រាប់ហើយក្នុងការប្រកួត នៅលីគកំពូលអង់គ្លេសរដូវកាលនេះ៕
ប្រែសម្រួល៖ស៊ុនលី
