កីឡា

Arsenal ងាកមកចាប់អារម្មណ៍ ជាមួយនឹង Gyokeres ជំនួសឲ្យ Isak

AFP

The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានងាកមកចាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Viktor Gyokeres វិញក្រោយពេលដែលមិន អាចទាក់ទងជាមួយនឹង Isak បាន។

កន្លងមក Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta មានការចាប់អារម្មណ៍ យ៉ាងខ្លាំងជាមួយនឹងខ្សែប្រយុទ្ធ Isak ដែលកំពុងលេងឲ្យក្លឹប Newcastle ។

យ់ាងណាក្តីការព្យាយាមនេះ ប្រហែលជាមិនអាច បានសម្រេចឡើយទើបធ្វើឲ្យ Arsenal ចាប់ផ្តើមងារកទៅចាប់ អារម្មណ៍ជាមួយនឹងខ្សែប្រយុទ្ធ Gyokeres ដែលកំពុង លេងឲ្យ Sporing CP វិញនៅរដូវក្តៅនេះ។

នៅលីគប៉ទុយហ្គាល់ បច្ចុប្បន្ន Gyokeresស៊ុតបញ្ចូលទីបាន៨៥គ្រាប់ មកហើយក្នុងការបង្ហាញខ្លួន ៨២ដងហើយ កំពុងបន្តកុងត្រា ដែលមានសុពលភាព ដល់ឆ្នាំ២០២៨ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top