ភ្នំពេញ ៖ លោក Dominic Williams ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា និងលោក ពេជ្រ រតនា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ឱបកម្ពុជា តំណាងលោក លន់ សាមឌី ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា និងកញ្ញា រ័ត្ន ដាអេនីន អ្នកសម្របសម្រួលភាពជា ដៃគូតំបន់អាស៊ី ChildFund Rugby នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមបិទកម្មវិធី Cambodia Grassroots to Global រយៈពេល ២ថ្ងៃ រៀបចំឡើង ដោយសហព័ន្ធកីឡាបាល់ឱបកម្ពុជា និង ChildFund Rugby ជាដៃគូអភិវឌ្ឍន៍កីឡាបាល់ឱបនៅកម្ពុជា តាមរយៈ Asia Rugby & World Rugby នៅសាលប្រជុំនាយកដ្ឋាន កីឡាជំនាញ និងកីឡាមហាជន ដែលស្ថិតនៅក្នុង បរិវេណពហុកីឡដ្ឋានជា តិអូឡាំពិកភ្នំពេញ ។

កញ្ញា រ័ត្ន ដាអេនីន បានប្រាប់ឲ្យដឹងថា កម្មវិធី Cambodia Grassroots to Global ធ្វើឡើងដើម្បីលើកស្ទួយ និងជំរុញឲ្យស្រី្តចូលរួមវិស័យកីឡាបាល់ឱប សព្វថ្ងៃនេះវិស័យកីឡាបាល់ឱប និងកីឡាផ្សេងៗទៀតខ្វះការចូលរួមរបស់ស្រី្ត ដោយសារពួកគាត់ មានឧបសគ្គ និងរបាំងមួយចំនួន ។ កម្មវិធីនេះមានស្រី្តជាសិក្ខាកាមចំនួន ៣៥ នាក់ចូលរួម ដែលធ្លាប់លេងកីឡាបាល់ឱបមក ពីខេត្តបាត់ដំបង និងភ្នំពេញ ចំណែកការចូលរួម របស់ស្រ្តីដើម្បីរកចំណុច ពិសេសនៃឧបសគ្គ និងរបាំងមួយចំនួនក្នុងការជួយស្រី្តឲ្យយ៉ាងសកម្មភាពសម្រាប់វិស័យកីឡាបាល់ឱប និងកីឡាផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ។

កញ្ញាបានបន្តថា សព្វថ្ងៃនេះ ប្រទេសកម្ពុជាវិស័យកីឡាបាល់ឱបមានខ្វះការចូលរួមរបស់ស្តី្រយ៉ាងច្រើន ។ សម្រាប់ឆ្នាំនេះ នាខែសីហាមានការប្រកួតកីឡា កីឡាបាល់ឱបស្រី្តពិភពលោកនៅចក្រអង់គ្លេស ហើយនេះជាឱកាសមួយ ដ៏ល្អសម្រាប់ឲ្យស្រី្តៗ បានមើលឃើញការប្រកួតកម្រិតធំ ។

លោក Dominic Williams បានមានប្រសាសន៍ថា ខ្ញុំសប្បាយចិត្តដែលបានឃើញស្ត្រី និងក្មេងស្រីភ្នំពេញ និងបាត់ដំបងដ៏រឹងមាំទាំងនេះ បានកម្មវិធី Cambodia Grassroots to Global ដើម្បីលើកស្ទួញរបស់ស្រី្ត ក្នុងវិស័យកីឡាបាល់ឱប សព្វថ្ងៃនេះវិស័យកីឡាបាល់ឱប និងកីឡាផ្សេងៗទៀត។ ពួកគាត់ចូលចិត្តលេងបាល់ឱប ហើយចក្រភពអង់គ្លេសកំពុងរៀបចំ ពានរង្វាន់បាល់ឱបស្ត្រីពិភពលោកនៅឆ្នាំនេះ ហើយយើងកំពុងបង្ហាញ ពីការគាំទ្ររបស់យើងចំពោះសមភាពយេនឌ័រក្នុងកីឡា ជាពិសេសកីឡាបាល់ឱប ។

បញ្ជាក់ៈកម្មវិធី Cambodia Grassroots to Global នេះរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២៥នេះ សហព័ន្ធកីឡាបាល់ឱបកម្ពុជា និង ChildFund Rugby ជាដៃគូអភិវឌ្ឍន៍កីឡាបាល់ឱបនៅកម្ពុជា តាមរយៈ Asia Rugby &World Rugby ។



