Isco អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ និង Real Madrid ហើយបច្ចុប្បន្នកំពុងតែលេងឲ្យ Real Betis មួយ Antony ដែរនោះមានការពេញចិត្ត ជាមួយអតីតកីឡាករបិសាចក្រហម Manchester United រូបនេះជាខ្លាំង នឹងចង់ឲ្យក្លិបចុះកុងត្រានាំគេមកកាន់អេស្ប៉ាញ ។
បន្ទាប់ពីបញ្ចប់ការប្រកួតយកឈ្នះទៅលើ Sevilla ២-១ ខ្សែបម្រើអេស្ប៉ាញខាងលើបាននិយាយថា ពេលនេះក្រុមរបស់គេកំពុងតែលេងត្រូវគ្នាណាស់ ហើយវត្តមានរបស់ Antony បានជួយក្រុមឲ្យមានចង្វាក់លេងដ៏ល្អមួយ។ លទ្ធផល១០ប្រកួតចុងក្រោយចាញ់តែមួយប្រកួតប៉ុណ្ណោះនេះជាការបង្ហាញឲ្យឃើញពីភាពល្អប្រសើរដូច្នេះគេពិតជាចង់ឃើញ Real Betis នាំយកខ្សែបម្រើស្លាបមកកាន់ ទឹកដីអេស្ប៉ាញពេញលេញនារដូវកាលបន្ទាប់។
គួរបញ្ជាក់ថា Antony បង្ហាញខ្លួនបានចំនួន ៩លើកហើយបូកទាំងយប់មិញក្នុង La Liga និងរកបាន២គ្រាប់ក្នុងពានរង្វាន់លីគកំពូលអេស្ប៉ាញមួយនេះ។ គេត្រូវបាននាំមកកាន់ Real Betis ក្នុងលក្ខខណ្ឌខ្ចីជើង និងកំពុងតែជួយក្រុមបានល្អផងដែរ៕
