Real Madrid កាន់តែខិតជិត ក្នុងការយកបានខ្សែ ការពារស្លាបស្ដាំរបស់ Liverpool ហើយគឺកីឡាករ Alexander-Arnold ដែលសុពលភាពកុងត្រា មានរយៈពេល៥ឆ្នាំ បន្ទាប់ពីការផ្ទេរនោះនឹងធ្វើឡើងដោយគ្មាន តម្លៃខ្លួនតែម្ដង បន្ទាប់ពីខ្សែការពារអង់គ្លេសរូបនេះផុតកុងត្រា នៅហង្សក្រហមក្រោយ ចប់រដូវកាលនេះ។
ខ្សែការពារខាងលើចាប់ចិត្ត ចង់ទៅកាន់ទឹកដីអេស្ប៉ាញខ្លាំង និងរំពឹងថា នឹងបានចូលរួមជា មួយក្រុមលោក Carlo Ancelotti ក្រោយពេលដែលគេចប់កុងត្រា ជាមួយក្រុមហង្សក្រហមនៅបញ្ចប់រដូវកាលនេះ ។ ការផ្ទេរផ្លូវការមិនទាន់កើតឡើងទេ ព្រោះគ្រប់យ៉ាងនៅរង់ចាំការជជែកបន្ថែមរវាង Liverpool និង សាមីខ្លួន ដើម្បីបិទបញ្ចប់កុងត្រារបស់ខ្លួន។
ក្នុងនោះដែរប្រភពពីអេស្ប៉ាញបានទម្លាយថា Real Madrid បានដាក់កិច្ចសន្យាមានរយៈពេល៥ឆ្នាំ ឲ្យទៅ Arnold និងបានទុកពេលឲ្យរូបគេធ្វើការងារដែលនៅសល់បញ្ចប់កិច្ចសន្យាជាមួយ ក្លិបចាស់របស់គេ ក្នុងការទទួលបានឱកាសទៅលេងនៅអេស្ប៉ាញ។ ខ្សែការពារវ័យ២៦ឆ្នាំរូបនេះបច្ចុប្បន្ននៅតែមាន ឱកាសលេងស្ទើរតែគ្រប់ការប្រកួត ហើយក៏ធ្វើបានល្អដែរក្នុងរដូវកាលនេះ តែយ៉ាងណាគេនៅមិនទាន់ទទួលបានការ ប្រកាសពីការបន្តកុងត្រាថ្មី នៅហង្សក្រហមនៅឡើយ បើទោះបីជាកុងត្រាចាស់នឹងផុតនៅចុង រដូវកាលនេះក៏ដោយ៕
