កីឡា

Man UTD សម្រេចដាក់តម្លៃខ្លួន កីឡាករ Antony ខណៈក្លឹបត្រៀមបញ្ចេញ កីឡាករសរុប១០នាក់

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបបិសាច ក្រហម Man UTD បានត្រៀមរួចជាស្រេច ហើយនៅរដូវក្តៅនេះដើម្បីអាចលក់ចេញកីឡាករ យ៉ាងហោចណាស់ ១០នាក់ ចេញពីឈុតធំ។

ក្នុងនោះក៏មានកីឡាករខ្សែ ប្រយុទ្ធស្លាបប្រេស៊ីល Antony ម្នាក់ផងដែរដែលបច្ចុប្បន្ន កំពុងលេងខ្ចីជើងនៅ Real Betis ។ការសម្រេចចិត្តនេះ នឹងធ្វើឲ្យក្លឹបត្រូវបាន កំណត់តម្លៃខ្លួនកីឡាកររួច ទៅហើយដែរគឺ ប្រមាណជា៤០លានផោន។

គួរឲ្យដឹងដែរថាចាប់តាំងតែពីបានផ្ទេរមក Real Betis កីឡាកររូបនេះបានបង្ហាញទំរង់ លេងគួរឲ្យចាប់អារម្មណ៍ដោយអាច រកបាន៤គ្រាប់ និងជួយមិត្តរួមក្រុមរកបាន ១២ដងហើយបច្ចុប្បន្នកំពុងទាក់ចិត្តក្លឹប AT Madrid ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top