ការប្រជែងក្នុងក្របខ័ណ្ឌ Premier League របស់កាំភ្លើងធំ Arseanl នៅតែមិនទាន់ជោគជ័យ ដ្បិតពួកគេមានបំណងចង់យកពាននេះក្នុងរជ្ជកាលដែលមានសក្ដានុពលមួយនេះ។ ទន្ទឹមនឹងនោះ Mikel Arteta អ្នកចាត់ការរបស់កាំភ្លើងធំបានបង្ហើបថា ដើម្បីពង្រឹងឲ្យដល់គោលដៅឆាប់ក្លិប នឹងធ្វើរឿងដ៏អស្ចារ្យមួយ។
បើទោះមិនបាននិយាយថា រឿងនោះជារឿងអ្វី ប៉ុន្តែអ្នកចាត់ខាងលើបានចុចបែបនេះថា គឺជាការផ្ទេរដ៏ធំមួយសម្រាប់ក្លិប។ ការលើកឡើងបែបនេះទំនងជាមានការត្រៀម ខ្លួនរួចជាស្រេចក្នុងការនាំយកកីឡាករដ៏សម្បើមណាម្នាក់មកចូលរួមក្រុម ខណៈដែលកន្លងមកលេច ឮចចាមអារ៉ាមថា ពួកគេកំពុងតែតាមប្រមាញ់យក ខ្សែប្រយុទ្ធ Viktor Gyokeres របស់ក្លិប Sporting ។
អ្នកចាត់ការខាងលើលើកឡើងទៀតថា គ្រប់គ្នាត្រូវការភាពរីកចំរើន ហើយលោកកំពុងតែចង់ បានជម្រើសដ៏ល្អបំផុតមួយក្នុងក្រុម។ ប្រសិនបើក្លិបចង់ បានភាពជោគជ័យ និងកាន់តែមានភាពល្អប្រសើរ ជាងនេះដាច់ខាត ត្រូវតែឆ្ពោះទៅរកការអភិវឌ្ឍន៍មួយកម្រិតទៀត។
លោកបន្ថែមថា វាជាការផ្ទេរមួយដ៏ធំសម្បើម ក្លិបទាំងមូលពិតជាមានភាព រីករាយជាខ្លាំងសម្រាប់ដំណឹងមួយនេះ៕
