ភ្នំពេញ៖ លោកស្រី អេមី អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់កម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាគ្រោងរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាកីឡាកាយវប្បកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំរបស់ខ្លួនដែលនឹងប្រព្រឹត្តិនាថ្ងៃទី៥ និង ៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

លោកស្រី អេមី អគ្គលេខាធិការបានបញ្ជាក់ថា សូមជូនដំណឹងផ្តល់កីឡាករ-កីឡាការិនី កីឡាកាយវប្បកម្មទាំងអស់នៅទូទាំងប្រទេសអាចចុះឈ្មោះជាមួយសហព័ន្ធកីឡាកាយវប្បកម្មនៅទីស្នាក់ការសហព័ន្ធ៖ ក្លិប រ៉ាវី អេមី ជឹម លើផ្សារសំណង់១២ (ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការប្រកួតខាងលើកនេះមាន ៥ វិញ្ញាសាប្រកួតរួមមាន៖ បុរសសាច់ដុំ (Men’s Bodybuilding 60kg, 65kg, 70kg, 75kg and over 75kg) បុរសសាច់ដុំរូបរាងសង្ហា (Men’s Athletic Physique Open category) បុរសសាច់ដុំ មុខស្រស់ រូបរាងសង្ហា (Men’s Sport Physique Open category) ៤- បុរសជំទង់សាច់ដុំ មុខស្រស់ រូបរាងសង្ហា អាយុក្រោម២១ឆ្នាំ (Junior Men’s Sport Physique under 21yrs.) និងស្ត្រីសាច់ដុំ មុខស្រស់ រូបរាងស្អាត (Women’s Sport Physique Open category)។

សហព័ន្ធចាប់ទទួលពាក្យចុះឈ្មោះចូលរួមប្រកួតចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់សហព័ន្ធដែលមានទីតាំងនៅ ក្លិបហាត់ប្រាណ រ៉ាវី អេមី ជីម ផ្សារសំណង់១២ ផ្លូវ២៦៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ការប្រកួតជើងឯកនេះជាចម្រាញ់ស្វែងរកកីឡាករ-កីឡាការិនីកីឡាកាយវប្បកម្មឆ្នើមកម្ពុជាត្រៀមការប្រកួតកីឡាកាយវប្បកម្មកម្រិតអន្តរជាតិនានារៀបចំដោយសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអន្តរជាតិក្នុងឆ្នាំ២០២៥៕
ដោយ៖ លី ភីលីព
