កីឡា

បិទព្រឹត្តិការណ៍ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ បិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ខេត្តកំពង់ធំ បន្ទាប់ពីព្រឹត្តិការណ៍ការប្រកួតប្រព្រឹត្តទៅដោយមានការចូលរួមយ៉ាងច្រើនកុះករពីកីឡាករ-កីឡាការនី គ្រូបង្វឹក ក្រុមគ្រួសារឪពុកម្តាយ និងសមាជិក សហគមន៍ជាច្រើននាក់មកជួបជុំគ្នាអបអរសាទរ ដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់រដូវកាលនេះ ដែលពោរ ពេញដោយភាពសប្បាយរីករាយ និងភាពរីកចម្រើន ។

ការប្រកួតនៅដើមឆ្នាំនេះព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ក្នុងខេត្តកំពង់ធំបានប្រមូលផ្តុំកីឡាករ-កីឡាការនី និងយុវជនចំនួន ៣០ក្រុម តាមប្រភេទអាយុផ្សេងៗឲ្យមកបញ្ចេញសមត្ថភាព និងស្មារតីស្រឡាញ់គាំទ្រកីឡាបាល់ទាត់ ។ តាមរយៈការឧបត្ថម្ភ ជ្រោមជ្រែងដ៏ធំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងផ្តួចផ្តើមរៀបចំដោយអង្គការផ្កាយសមុទ្រ ព្រឹត្តិការណ៍ប្រកួតបាល់ ទាត់វិលជុំកុមារនិងយុវជន AIA–ISF Youth League មិនត្រឹមតែផ្តោតលើការប្រកួតប្រជែងប៉ុណ្ណោះទេ តែថែមទាំងជួយលើកកម្ពស់ដល់សុខភាព ការអប់រំ និងការចូលរួមទៀតផង ។ ក្រុមជើងខ្លាំងពីការប្រកួត វិលជុំប្រចាំខេត្តកំពង់ធំនឹងទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ AIA–ISF Grand Championship League ដ៏ធំ នៅរាជធានីភ្នំពេញ ។

ព្រឹត្តការណ៍ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ក្នុងខេត្តកំពង់ធំនេះ ក្រុមអត្តពលិកគ្រប់រូបមានភាពស្វាហាប់ក្នុងការប្រកួត និងជាពិសេសសម្លេង ហ៊ោកញ្ជ្រៀវគាំទ្រលើកទឹកចិត្តពីឪពុកម្តាយ និងមិត្តភក្តិថែមទៀតផង ។ នេះសបញ្ជាក់ពីស្មារតីសាមគ្គីក្នុងសហគមន៍ជាធ្លុងមួយ និងភាពវិជ្ជមានក្នុងជីវិតកុមារ និងយុវជនទាំងនេះដែលកើតចេញពីកីឡា ។

លោក Greg Preston ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការ ផ្កាយសមុទ្របានមានប្រសាសន៍ថា ការប្រកួតវិលជុំនេះបានលើកកម្ពស់សិទ្ធិកុមារ និងយុវជន តាមរយៈកីឡាដោយផ្តល់ឱកាសឲ្យពួកគេបានអភិវឌ្ឍទំនុកចិត្តលើខ្លួនឯង មានសុខភាពល្អ និងរៀនសូត្រពីការធ្វើ ការងារជាក្រុម និងភាពជាអ្នកដឹកនាំទៀតផង ។ អង្គការផ្កាយសមុទ្រពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះ ភាពរីកចម្រើននៃការប្រកួតវិលជុំនេះក្នុងខេត្តកំពង់ធំ និងសង្ឃឹមថានឹងរៀបចំកម្មវិធីកីឡាជាច្រើនក្នុងខេត្ត នេះនៅឆ្នាំខាងមុខជាបន្តបន្ទាប់ ។

កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាងសស្រាក់សស្រាំ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍជំនាញបំណិនជីវិត និងពង្រឹង សុខភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាពវិជ្ជមានក្នុងសង្គម តាមរយៈការហ្វឹកហាត់បាល់ ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នានា និងការបង្រៀនកម្មវិធីសិក្សាបាល់ទាត់ សង្គមជាដើម ។

ការចូលរួមសម្រាប់សកម្មភាពនាក្នុងកម្មវិធីបាល់ទាត់កុមារ និង យុវជនទាំងនេះបានរៀនសូត្រ និងពង្រឹងជំនាញសំខាន់ៗដូចជាការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការកសាងទំនុកចិត្តលើខ្លួនឯង និងការប្រាស្រ័យទាក់ទង និងជាពិសេសយល់ដឹងកាន់ តែច្រើនពីបញ្ហាសង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផលប៉ះពាល់នៃគ្រឿងញៀនទៀតផង ។ បន្ថែមពីនេះទៀត ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជាអ្នកត្រួសត្រាយផ្លូវជួយបង្កើនការចូលរួមរបស់ ស្ត្រី និងជនពិការក្នុងវិស័យកីឡា និងប្រើប្រាស់បាល់ទាត់ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមាន សមភាព ការចូលរួម និងភាពវិជ្ជមានក្នុងសង្គម៕

Most Popular

To Top