កីឡា

Brighton បាត់បង់ឳកាសទិញ យកខ្សែការពារ Terry Yegbe ខណៈ Crystal Palace និង Fulham កំពុងនាំមុខ

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Brighton កំពុងស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ ដែលអាចបាត់បង់ឳកាស ក្នុងការនាំយកខ្សែការពារ ឆ្នើមម្នាក់ពីក្លឹប Elfsborg។

កីឡាករ Terry Yegbe ដែលបច្ចុប្បន្នកំពុង លេងឲ្យក្លឹប Elfsborg កំពុងត្រូវបានក្លឹប២ផ្សេងទៀតគឺ Crystal Palace និង Fulham នាំមុខក្នុងការចរចាកុងត្រា។

កន្លងមក Brighton បានព្យាយាមយ៉ាងខ្លាំង ក្នុងការ តាមដានកីឡាករ ខ្សែការពារកណ្តាលរូបនេះ ប៉ុន្តែយ៉ាងណាក្តី កីឡាករវ័យ២៤ឆ្នាំរូបនេះ ហាក់ដូចជាមិនសូវចាប់ អារម្មណ៍ជាមួយនឹង Brighton ឡើយនិងកំពុងពិចារណា លក្ខខណ្ឌរបស់ក្លឹប ទាំង២នេះទៅវិញ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top