កីឡា

Aston Villa សង្ឃឹមអាចរក្សាទុកកីឡាករ Ollie Watkins ខណៈដែល Arsenal កំពុងចង់បានខ្លាំង

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹប Aston Villa កំពុងមានក្តីសង្ឃឹមថា នឹងអាចរក្សាវត្តមាន កីឡាករខ្សែប្រយុទ្ធ Ollie Watkins របស់ខ្លួនបាននៅ រដូវកាលនេះ ខណៈដែលក្លឹបកាំភ្លើងធំ Arsenal កំពុងចង់បានខ្លាំង។

Arsenal តែងតែមានបំណងចង់ចរចា ជាមួយនឹងខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ជាយូរមកហើយនិងបានត្រៀម កញ្ចប់លុយបប្រមាណជា៦០លានផោនផង ដើម្បីអាចដោះដូរកីឡាករ កាលពីខែមករា ប៉ុន្តែមិនទទួល បានជោគជ័យឡើយ ។

កាលពីខែមករា Aston Villa ត្រូវបានក្លឹបបើកទ្វាឲ្យចាកចេញ ប៉ុន្តែយ៉ាងណាក្តីចុងក្រោយក្លឹប បែរជាសម្រេចចិត្តឲ្យកីឡាករ Jhon Duran ចាកចេញទៅ Al Nassr វិញក្នុងតម្លៃខ្លួន ដ៏ថ្លៃកប់ពពកជំនួសវិញ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top