កីឡា

ជា​រឿង​មិន​សរសើរ​ មិនបាន​មែន! B. Saka រង​របួស​អស់​៣​ខែ​ ប្ដូរ​ចូល​បាន​តែ​ ៧​នាទី​ស៊ុត​ចូល​ភ្លែត​

ជំនួប​រវាង​កាំ​ភ្លើង​ធំ Arsenal និង ​ក្រុម​ Fulham គឺ​ក្រុម​ម្ចាស់​ផ្ទះ Arsenal ​បាន​យក​ឈ្នះ​ទៅ​លើ​​ដៃ​គូ ២-១ ​ក្នុង​ជំនួប English Premier League សប្ដាហ៍​ទី​៣០ ។

​ក្នុង​ជ័យជម្នះ​២-១ នោះ​គេ​ដឹង​ថា Arsenal បាន​ខក​ខាន​ប្រើ​​ខ្សែ​ប្រយុទ្ធ Bukayo Saka អស់​រយៈ​ពេល​ចំនួន ៣​ខែ​មក​​​ហើយ​ដោយសារ​តែ​បញ្ហា​របួស​ ។ យ៉ាង​ណា​ក្នុង​ជំនួប​​ នៃ​ការ​វិល​ត្រលប់​មក​វិញនេះ​​ពិត​​ជា​ គួរ​ឲ្យ​សរសើរ​ ដល់​​ខ្សែ​ប្រយុទ្ធ​ខាង​លើ​​មែន​​រង​របួស​អស់​៣​ខែ​ ត្រឡប់​មក​វិញ​​ប្ដូរ​ចូល​ លេង​បាន​​តែ​​៧​នាទី ​គេ​ស៊ុត​បាន​១​គ្រាប់ ​ភ្លាម​នៅ​នាទី​ទី​៧៣​។

៣ពិន្ទុ​នេះ​​ជួយ​ឲ្យ​កាំភ្លើង​ធំ ​ស្ថិត​នៅ​លេខ​២​​ ដដែល​ដោយ​មាន​៦១​ពិន្ទុ​ តាម​ពី​ក្រោយ​​ក្រុម​លេខ​១​ Liverpool ដែលស្ថិត​នៅ​លេខ​១​មាន ៧០​ពិន្ទុ​៕

Most Popular

To Top