កាលពីពេលថ្មីៗនេះ បានបែកធ្លាយព័ត៌មានមួយថា Bruno Fernandes ត្រូវបាន Real Madrid ចង់បាន ក្នុងការនាំយកទៅកាន់ទឹកដីអេស្ប៉ាញ ។ ស្រាប់តែពេលនេះលោក Amorim អ្នកចាត់ការរបស់បិសាចក្រហម ចេញមកបញ្ជាក់ហើយ។

អ្នកចាត់ការសញ្ជាតិព័រ ទុយហ្គាល់បានលើកឡើងថា «សូមបំភ្លេចទៅរឿង Bruno Fernandes ទៅកាន់ទឹកដីរបស់ Real Madrid នោះវានឹងមិនអាចកើតឡើងបានទេ ។ គាត់នឹងមិនទៅណាទាំងអស់»។

Bruno រដូវកាលនេះដ្បិតថា ក្លិបមិនទទួលបានជោគជ័យ ប៉ុន្តែគេបានជោគជ័យ ក្នុងនាមជាកីឡាករលំដាប់ខ្ពស់បាត់ទៅហើយ ពោលគឺគេជាប្រធាន ក្រុមរបស់បិសាចក្រហម និងជាកីឡាករដ៏សំខាន់ ក្នុងក្រុម Manchester United នាពេលនេះ៕
