កីឡា

Arsenal រំពឹងទុកថានឹងប្រើប្រាស់កុងត្រាពិសេសដើម្បីចុះហត្ថលេខានាំយក Sane មករួមក្លឹប

Afp

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាអតីតកីឡាករឆ្នើមធ្លាប់លេងនៅលីគអង់គ្លេសកីឡាករ Leory Sane អាចនឹងត្រឡប់មកអង់គ្លេសសាជាថ្មីជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal។

ព័ត៌មានជាច្រើនអំពីការវិលត្រឡប់ហើយចុងក្រោយនេះ ក៏មានទាំងការលើកទឹកចិត្តពីសំណាក់អ្នកជំនាញបាល់ទាត់ និងអតីទតារាបាល់ទាត់របស់ក្លឹបផងដែរជាក់ស្តែងលោក Dietmar Hamann បានលើកឡើងថាក្លឹបគួរតែផ្តល់កុងត្រាពិសេសមួយសម្រាប់ការវិលត្រឡប់របស់ Sane។

គួរឲ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះ នឹងក្លាយទៅជាកីឡាករដែលមិនមានតម្លៃខ្លួនឡើយនៅចុងរដូវកាលនេះ ដូច្នេះនឹងមិនមានលទ្ធភាពណាមួយថាគាត់នឹងអាចបន្តនៅទឹកដីរបស់ក្លឹប Bayern Munich ទៀតឡើយ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top