កីឡា

សហព័ន្ធកីឡាចំបាប់កម្ពុជា បើកការប្រកួតកីឡាបាប់យុវជនថ្នាលថ្នាក់ជាតិ ឆ្នាំ២០២៥ជាផ្លូវការ

ភ្នំពេញ៖ សហព័ន្ធកីឡាចំបាប់កម្ពុជាបើកការប្រកួតកីឡាបាប់យុវជនថ្នាលថ្នាក់ជាតិ ឆ្នាំ២០២៥ នៅសាលដំបូលទូកប៊ូយ៉ុង ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ការប្រកួតនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីដកស្រង់កម្រិត សមត្ថភាពរបស់កីឡាករ-កីឡាការិនីនៅតាមបណ្តាក្លិនសមាគម រាជធានីខេត្តដែលជាដៃគូ ក្រោមការឧបត្ថម្ភលោក ខេស៊ី បាណេត ជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។

អ្នកគ្រូ ចូវ សុធារ៉ា បាននិយាយថា ការប្រកួតកីឡាបាប់យុវជនថ្នាលថ្នាក់ជាតិឆ្នាំ ២០២៥ មានកីឡាករ-កីឡាការិនីចូលរួមចំនួនសរុប ២៣៥ នាក់ ក្នុងនោះមានកីឡាការិនី ៦៥នាក់ កីឡាករ ១២៨ នាក់ គ្រូបង្វឹក គ្រូជំនួយ និងគណ:កម្មការ ៤២នាក់ ក្រោមការឧត្ថម្ភគាំទ្រទាំងស្រុកពីលោក ខេស៊ី បាណេត ជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ។

ការប្រកួតយុវជនឆ្នាំនេះមានកីឡាករ-កីឡាការិនី ចូលរួមចាប់ពីអាយុ ៨ ឆ្នាំទៅ ១០ ឆ្នាំ អាយុ ១០ ឆ្នាំទៅ ១២ ឆ្នាំ អាយុ ១២ ឆ្នាំទៅ ១៤ ឆ្នាំ និងអាយុ ១៥ ឆ្នាំទៅ ១៧ ឆ្នាំ ក្នុងគោលបំណងស្វែង រកកីឡាករ-កីឡាការិនី វ័យក្មេងសម្រាប់ត្រៀមខ្លួនចូលរួមការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩៕

ដោយ៖ លី ភីលីព

Most Popular

To Top