កីឡា

ស្ថានីយទូរទស្សន៍ CTN ប្រកាសបើកការប្រកួតកីឡាប្រដាល់គុនខ្មែរ “GREET KUN KHMER BEST FIGHT” នៅលើសង្វៀនរបស់ទូរទស្សន៍ CTN រាល់ថ្ងៃអាទិត្យ

ភ្នំពេញ៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជាហៅកាត់ (CBS) បានសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រកាសបង្កើតព្រឹតិ្តការណ៍ការប្រកួតកីឡាប្រដាល់ “GREET KUN KHMER BEST FIGHT” នៅលើសង្វៀនរបស់ទូរទស្សន៍ CTN ក្នុងគោលបំណងបន្តលើកកម្ពស់គុនខ្មែរ និងផ្តល់ឱកាសឲ្យអ្នកប្រដាល់បង្កើនសមត្ថភាពថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្ថានីយទូរទស្សន៍ CTN ក្រោមការឧបត្ថម្ភក្រុមហ៊ុន ឆេមពានគ្រុប។

ក្នុងឱកាសប្រកាសជាផ្លូវការដោយមានការអញ្ជើញពីសំណាក់ លោក សុខ បញ្ញារិទ្ធិ តំណាងក្រុមហ៊ុនឆេមពានគ្រុប លោក ម៉ិល កាដូ អនុប្រធាន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក David Elliott Ulmer នាយកប្រតិបត្តិ ក្រុមហ៊ុន CBS មន្ត្រីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទំាងកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិនៅស្ថានីយទូរទស្សន៍ CTN ។

លោក David Elliott Ulmer នាយកប្រតិបត្តិក្រុមហ៊ុន CBS បាននិយាយថា កីឡាគុនខ្មែរបានបង្កភាពសប្បាយរីករាយ ដល់អ្នកទស្សនារាប់លាននាក់ នៅពាសពេញប្រទេសតាមការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហើយកីឡាគុនខ្មែរ លែងមានអ្វីអាថ៌កំបាំងទៀតហើយ ត្រូវទទួលស្គាល់យ៉ាងទូលំទូលាយថាជាកីឡាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។

លោក សុខ បញ្ញារិទ្ធិ តំណាងក្រុមហ៊ុន ឆេមពានគ្រុបបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបើកដំណើរការសង្វៀនប្រដាល់ហ្វីតគុន ខ្មែរបេសហ្វៃត៍ “GREET KUN KHMER BEST FIGHT” នៅថ្ងៃនេះដោយមានការចួលរួមគ្រប់ភាគីពាក់ព័ន្ធបានធ្វើឲ្យវិស័យកីឡាប្រដាល់គុនខ្មែរយើងមានការរីកចម្រើនខ្លាំងឡើងៗជាលំដាប់ ពីមួយថ្ងៃ ទៅមួយថ្ងៃ។ ហើយថ្ងៃនេះក្រុមហ៊ុនឆេមពានគ្រុបមានមោទកភាពយ៉ាងក្រៃលែងដែលបានរួមចំណែកលើកស្ទួយ វិស័យកីឡាគុនខ្មែររបស់យើងឲ្យកាន់តែល្បីល្បាញ និងលេចធ្លោថែមមួយកម្រិតទៀតនៅលើឆាកអន្តរជាតិ។

ថ្ងៃនេះយើងសាទរសង្វៀនប្រដាល់ហ្គីតគុនខ្មែរបេសហ្វៃត៍ និងចូលរួមសាទរស្រាបៀរហ្គីតដែលត្រូវបានផលិត ឡើងតាមស្តង់ដារអន្តរជាតិពីស្រូវសាលីនិងផ្កាហប់ដ៏ពិសេស និងសម្រិតសម្រាំងគ្រឿងផ្សំដែលមានគុណភាពខ្ពស់។ កាន់អស្ចារ្យបែបឡើងមកក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត ក្រុមហ៊ុនស្រាបៀរស្រ្កឹត តាំងចិត្តខ្ពស់បំផុតដោយធ្វើឲ្យចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នេះតទៅ សង្វៀនប្រដាល់ហ្វ្រិតគុនខ្មែរបេសហ្វៃត៍ ចាប់ផ្តើម ចំណែកធ្វើឱ្យកម្មវិធីប្រដាល់ថ្មី ថ្ងៃត្រង់ ថ្ងៃអាទិត្យ នៅស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន (CTN TV) មួយនេះ មានភាពទាក់ ចំរេចរូបរាងនៅស្ថានីយ៍ទូរទស្សន៍CTN ដ៏មានប្រជាប្រិយ។ ខ្ញុំបាទសង្ឃឹមជឿជាក់ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងរួម ទាញដល់អ្នកទស្សនាគ្រប់ស្រទាប់ និងគ្រប់ទីកន្លែងជាក់ជាមិនខានឡើយ។

លោក ម៉ិល កាដូ អនុប្រធាន មានប្រសាសន៍ថា បច្ចុប្បន្នវិស័យកីឡាបានដើរតួនាទី យ៉ាងសំខាន់នៅក្នុងសង្គម គឺកីឡាកសាងមនុស្ស មនុស្សកសាងសង្គម។ ទាំងនេះសំដៅកសាងធនធានមនុស្ស ឲ្យមានសុខភាពល្អ ចំណេះដឹង សមត្ថភាព និងសីលធម៌ខ្ពស់ ស្របតាមគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ជាពិសេសផែនការមេឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំការប្រកួតកីឡាអាស៊ីឆ្នាំ២០២៩នៅកម្ពុជា។

លោកអនុប្រធានបានឲ្យដឹងបន្ថែមទៀតថា ចំពោះប្រភេទកីឡាប្រដាល់គុនខ្មែរវិញក៏មានការរីកចម្រើន ហើយក៏អរគុណក្រុមហ៊ុន CBS និងក្រុមហ៊ុន ឆេមពានគ្រុបដែលរួមគ្នាខិតខំលើកស្ទួយដល់ វិស័យកីឡាប្រដាល់គុនខ្មែរ ក៏ដូចបានលើកទឹកចិត្តដល់កីឡាករខ្មែរ។ ចំពោះទូរទស្សន៍ជាតិកម្ពុជា ក៏បានរៀបចំកម្មវិធី ប្រកួតប្រដាល់គុនខ្មែរនេះដែរ។ «បើសិនជាទូរទស្សន៍ទាំងអស់ ជួយលើកស្ទួយដល់កីឡាផ្សេងៗទៀត នឹងជួយជំរុញទឹកចិត្តដល់កីឡាករ ឲ្យខិតខំអភិវឌ្ឍន៍សមត្ថភាព របស់ខ្លួនបន្ថែមទៀត ក្នុងការដណ្តើមនូវកិត្តិយសជាតិ៕

ដោយ៖ លី ភីលីព

Most Popular

To Top