ជំនួបរវាងកាំភ្លើងធំ Arsenal និង ក្រុម Fulham គឺក្រុមម្ចាស់ផ្ទះ Arsenal បានយកឈ្នះទៅលើដៃគូ ២-១ ក្នុងជំនួប English Premier League សប្ដាហ៍ទី៣០ ។

ក្នុងជ័យជម្នះ២-១ នោះគេដឹងថា Arsenal បានខកខានប្រើខ្សែប្រយុទ្ធ Bukayo Saka អស់រយៈពេលចំនួន ៣ខែមកហើយដោយសារតែបញ្ហារបួស។ យ៉ាងណាក្នុងជំនួបនៃការវិលត្រលប់មកវិញនេះពិតជាគួរឲ្យសរសើរដល់ខ្សែប្រយុទ្ធខាងលើមែនរងរបួសអស់៣ខែ ត្រឡប់មកវិញប្ដូរចូលលេងបានតែ៧នាទីគេស៊ុតបាន១គ្រាប់ភ្លាមនៅនាទីទី៧៣។
៣ពិន្ទុនេះជួយឲ្យកាំភ្លើងធំ ស្ថិតនៅលេខ២ដដែលដោយមាន៦១ពិន្ទុ តាមពីក្រោយក្រុមលេខ១ Liverpool ដែលស្ថិតនៅលេខ១មាន ៧០ពិន្ទុ៕
