កីឡា

លោក សែម សុខា អញ្ជើញទទួលស្វាគមន៍ប្រតិភូកីឡាស្ប៉េស្យាល់អូឡាំពិកទីក្រុង OETTINGEN ប្រទេសអាល្លឺម៉ង់

ភ្នំពេញ៖ លោក សែម សុខា រដ្ឋលេខាធិការ និងអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជានាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានទៅទទួលស្វាគមន៍ប្រតិភូកីឡាស្ប៉េស្យាល់អូឡាំពិកទីក្រុង OETTINGEN ប្រទេសអាល្លឺម៉ង់ ដែលជាម្ចាស់ផ្ទះធ្វើជាម្ចាស់ផ្ទះទទួលប្រតិភូកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍កីឡាស្ប៉េស្យាល់អូឡាំពិកពិភរដូវក្តៅ ពិភពលោកឆ្នាំ២០២៣ នៅទីក្រុងប៊ែរឡាំង កន្លងទៅ។

លោក សែម សុខា រដ្ឋលេខាធិការ បានមានប្រសាសន៍ថា អំឡុងពេលនៃដំណើរទស្សនៈកិច្ចនេះប្រព្រឹត្តចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ ប្រតិភូកីឡាស្ប៉េស្យាល់អូឡាំពិក Oettingen ប្រទេសអាល្លឺម៉ង់មានគម្រោងទៅទស្សនាប្រាសាទអង្គរវត្ត ក្រុងសៀមរាប ខេត្តសៀមរាប កោះរ៉ុង ខេត្តព្រះសីហនុ និងចូលរួមលេងកីឡាជាមួយក្រុមកីឡាករ-កីឡាការិនី ស្ប៉េស្យាល់អូឡាំពិក នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាបផងដែរ។

ដំណើរទស្សនៈកិច្ចរបស់ប្រតិភូកីឡាស្ប៉េស្យាល់អូឡាំពិក Oettingen ប្រទេសអាល្លឺម៉ង់មានសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ដោយសារពួកគាត់ធ្វើដំណើរទៅសុទ្ធតែតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍ឆ្នេរសមុទ្រ។ ប្រាសាទអង្គរវត្ត ក្រុងសៀមរាប ខេត្តសៀមរាបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក ជាខេត្តមួយសម្បូរទៅដោយប្រាសាទបុរាណជាច្រើន។ កោះរ៉ុង ខេត្តព្រះសីហនុ តំបន់ទេសចរណ៍ឆ្នេរសមុទ្រដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតជាងប្រទេសផ្សេងៗទៀតនៅអាស៊ីអាគ្នេយ៍។

ក្នុងដំណើរទស្សនៈកិច្ចនេះផងដែរ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ទទួលរាប់រងការធ្វើដំណើរក្នុងស្រុក និងរៀបចំសាមគ្គីទទួលស្វាគមន៍មួយពេល ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា។

ដោយ៖ លី ភីលីព

Most Popular

To Top