កីឡា

Man UTD ដាក់គោលដៅ ត្រៀមយកអ្នកចាំទីរបស់ Preston នៅរដូវក្តៅនេះ

AFP

យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានដាក់ផែនការរួច ហើយក្នុងការនាំយកអ្នកចាំទីរបស់ក្លឹប Preston ម្នាក់មកចូលរួមក្លឹប។

តាមផែនការគ្រូបង្វឹក លោក Ruben Amorim នឹងអាចចរចានាំយកអ្នកចាំទី Freddie Woodman ដើម្បីមកជំនួសតំណែង របស់កីឡាករ Andre Onana ឲ្យបាននៅរដូវក្តៅនេះ។

កីឡាករ Woodman ធ្លាប់លេងឲ្យក្លឹបនៅលីគ កំពូលអង់គ្លេស ជាច្រើនមកហើយប៉ុន្តែគឺនឹងឈានទៅ ដល់កុងត្រាជាកីឡាករ ដែលមិនមានតម្លៃខ្លួនឡើយ នៅត្រឹមចុងរដូវកាលនេះ។

គួរឲ្យដឹងដែរថាទំរង់ចាំទីរបស់កីឡាករ Onana បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានរដូវកាលចុង ក្រោយនេះនិងលែងក្លាយទៅ ជាកីឡាករដែលអាច ទាក់ចិត្តអ្នកគាំទ្រទៀតឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top