កីឡា

Man UTD ត្រៀមខ្លួនប្រជែងយកកុងត្រារបស់ Cunha តម្លៃជាង ៦២លានផោន

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងស្វែងរកលទ្ធភាពក្នុងការប្រជែងជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ដើម្បីអាចចុះកុងត្រានាំយកកីឡាករ Matheus Cunha មកចូលរួមក្លឹបនៅរដូវកាលក្រោយ។

កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Wovles រូបនេះកំពុងបង្ហាញទំរង់លេងគួរឲ្យចាប់អារម្មណ៍បំផុតហើយយោងតាមការបញ្ជាក់ដោយភ្នាក់ងារកីឡាករផ្ទាល់បានឲ្យដឹងថាក្រៅតែពីក្លឹប Man UTD ក៏មានក្លឹបធំៗជាច្រើនដែលកំពុងចង់បានកុងត្រាគាត់ដូចគ្នាផងដែរក្នុងនោះក៏មានទាំង Arsenal ផង។

កីឡាករប្រេស៊ីលរូបនេះត្រូវបានក្លឹប Arsenal តាមចែចង់ជាយូរមកហើយប៉ុន្តែជឿជាក់ថាតម្លៃខ្លួនកីឡាកររូបនេះមិនក្រោមពី៦០លានផោននោះទេហើយក្នុងនោះក៏មានទាំងក្លឹប Aston Villa និង Nottingham Forest ផងដែរសុទ្ធតែចង់បាន Cunha ។

រដូវកាលនេះ Cunha រកបាន១៥គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន២៩ដងសម្រាប់ Wolves ប៉ុន្តែទទួលរងបម្រាមចំនួន៤ប្រកួតក្រោយល្មើសនឹងច្បាប់កាលពីប្រកួតប៉ះនឹង Bournemouth ក្នុងព្រឹត្តិការណ៍ FA Cup លើកមុន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top