ប្រធានគ្រប់គ្រងកីឡាកររបស់ក្លិប Real Betis បានបញ្ជាក់ថា ក្លិបរបស់លោកនឹងធ្វើគ្រប់បែបយ៉ាង ដើម្បីរក្សាទុក Antony សម្រាប់ប្រជែងនារដូវកាលក្រោយ។
បន្ទាប់ពីខ្ចីជើងមកកាន់ទឹកដីអេស្ប៉ាញ Real Betis បានមួយរយៈពេលខ្លី Antony បានធ្វើឲ្យក្លិបរបស់អេស្ប៉ាញមួយនេះមានភាពលេចធ្លោ។ ក្នុងការចូលលេងជម្រើសដំបូង និងការប្ដូរចូល កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ពិតជាធ្វើបានល្អមែនទែន ទាំងការកាត់ និងការលេងយល់ចិត្តគ្នាក្នុងក្រុម និងបានឆក់យកកីឡាករក្នុងក្រុម Real Betis ហើយពេលនេះប្រធានគ្រប់គ្រងកីឡាករ ក៏ពេញចិត្តនូវសមត្ថភាពរបស់គេថែមទៀត។
វាជាផ្លូវមួយសម្រាប់ការសាងក្រេឌីតឡើងវិញ សម្រាប់ Antony តែអ្វីដែលជាបញ្ហាគឺគេមិនទាន់ដឹងថា Manchester United នឹងព្រមលក់ដាច់មកឲ្យ Real Betis ឬក៏យ៉ាងណា ព្រោះលក្ខខណ្ឌគេមកកាន់អេស្ប៉ាញនេះត្រឹមជាកីឡាករខ្ចីជើងពាក់កណ្ដាលរដូវកាលប៉ុណ្ណោះ។ គិតមកទល់ពេលនេះ Antoy បង្ហាញខ្លួនសរុបបាន១៣លើកហើយ ក្នុងនោះគេស៊ុតបាន៤គ្រាប់ គិតចាប់ពីខ្ចីជើងពីខែមករាមក៕
