កីឡា

ក្រុមបាល់ទាត់វ័យចាស់ ៤ ក្រុមរៀបចំការប្រកួតមិត្តភាព ក្រុមបាល់ទាត់វ័យចាស់ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ

ភ្នំពេញ ៖ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រុមបាល់ទាត់វ័យចាស់ ៤ក្រុម បានរៀបចំការប្រកួតមិត្តភាព ក្រុមបាល់ទាត់វ័យចាស់ ដើម្បីបង្កើតឲ្យមានភាពស្និតស្នាល រវាងក្រុមបាល់ទាត់វ័យចាស់ ឲ្យកាន់ល្អប្រសើរ ព្រមទាំងដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ជាពិសេសការត្រៀម ទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ៤:៤៨ នាទីទាបភ្លឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ។

សម្រាប់ការប្រកួតមិត្តភាពក្រុមបាល់ទាត់វ័យចាស់នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅស្តាតចាស់មាន ២ ប្រកួត ក្រុមបាល់ទាត់វ័យចាស់ 9NG បានយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់ N4 ក្នុងលទ្ធផលបច្ចេកទេស ៩ ទល់នឹង ៧ ខណៈក្រុមបាល់ទាត់វ័យចាស់ព្រះខ័នរាជស្វាយរៀងបានយកចាញ់ក្រុមបាល់ទាត់ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង ៤។

ក្រុមបាល់ទាត់វ័យចាស់ព្រះខ័នរាជស្វាយរៀង ដឹកនាំដោយលោក រិទ្ធ ឌីកា ប្រធានបច្ចេកទេស នៃក្លិបបាល់ទាត់កំពូល ព្រះខ័នរាជស្វាយរៀង ក្នុងនោះលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ក៏បានចូលរួមជាមួយក្រុមក្រុម បាល់ទាត់វ័យចាស់ ព្រះខ័នរាជស្វាយរៀង និងក្រុមបាល់ទាត់ស្នងការ នគរបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ។

លោក រិទ្ធ ឌីកា ប្រធានក្លិបក្រុម បាល់ទាត់វ័យចាស់ព្រះខ័នរាជស្វាយរៀងបានមានប្រសាសន៍ថា ការប្រកួតមិត្តភាពក្រុម បាល់ទាត់វ័យចាស់នេះ ធ្វើឡើង ដើម្បីរិតចំណងមិត្តភាព សាមគ្គី និងសុខភាពរវាងក្រុមបាល់ទាត់វ័យចាស់ នឹងក្រុមបាល់ទាត់វ័យ ចាស់ទំាងអស់ ចំពោះលទ្ធផលមិនសំខាន់ សម្រាប់ការប្រកួតឡើយ ។ ក្រោយពីបញ្ចប់ការមិត្តភាពចប់ និងទទួលទានអាហារសាមគ្គីជាមួយគ្នា ដើម្បីបង្កើតឲ្យមានភាពស្និតស្នាលរវាងក្រុមបាល់ទាត់វ័យចាស់ឲ្យកាន់ល្អប្រសើរ ព្រមទាំងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ៕
ដោយ៖លី ភីលីព

Most Popular

To Top