ប្រកួតជើងទី១ ក្របខណ្ឌពានរង្វាន់ Europa Leauge វគ្គ៨ក្រុម ចុងក្រោយយប់មិញ រវាងក្រុមបារាំង Lyon និង Man UTD បានបញ្ចប់ទៅ ដោយលទ្ធផល២ទល់នឹង២។
បិសាចក្រហម Man UTD គ្រប់គ្រងបាល់បានតិចជាង ប៉ុន្តែអាចបង្ហាញ ទំរង់ លេងល្អស្ទើរពេញ ៩០នាទីនិងអាច នាំមុខគ្រាប់បាល់ ទៅដល់នាទីទី៨៨ ទៅហើយដោយសង្ឃឹមថា អាចយកឈ្នះប្រកួតនេះ។
គ្រាប់បាល់ដំបូងកើតឡើងនៅនាទីទី២៥ ដោយក្រុមបារាំង Lyon កីឡាករ Almada ប៉ុន្តែតាមពីក្រោយកីឡាករ Yoro របស់ Man UTD នាទីទី៤៥បូក៥ ។ ការប្រកួតអូសបន្លាយ ដល់នាទីទី៨៨ទើប Zirkee រកបានបន្ថែម ១គ្រាប់នាំមុខមុន។
យ៉ាងណាក្តីឈានមកដល់នាទីទី៩០បូក៥ កីឡាករអ្នកចាំទី Onana បានធ្វើឲ្យមានកំហុស របូតបាល់មួយគ្រាប់ ទៅវិញឲ្យកីឡាករ Cherki តាមស្មើវិញ ។ ការប្រកួតជើងទី២ រវាងក្រុមទាំង២ នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា នៅវេលាម៉ោង២ ព្រឹកម្តងទៀត ៕
ប្រែសម្រួល៖ស៊ុនលី
