កីឡា

Mo Salah សម្រេចចិត្តបន្តកុងត្រាថ្មីដល់ទៅ២ឆ្នាំជាមួយនឹង Liverpool

afp

កំពូលកីឡាករខ្សែប្រយុទ្ធអេហ្ស៊ីប Mo Salah ទីបំផុតបានសម្រេចចិត្តហើយក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបហង្សក្រហម Liverpool ដោយក្នុងនោះនឹងមានលក្ខខណ្ឌដាក់ឲ្យគាត់កាន់តែមានភាពជាវិរៈបុរសសម្រាប់ក្លឹបកាន់តែច្រើនឡើង។

តាមផែនការកីឡាកររូបនេះនឹងបន្តកុងត្រាថ្មីបន្ថែម២ឆ្នាំទៀតជាមួយនឹង Liverpool ហើយការចុះហត្ថលេខាត្រូវបានធ្វើឡើងជាផ្លូវការនិងត្រូវបានប្រកាសនៅតាមបណ្តាញសង្គមរបស់ក្លឹបនិងកីឡាករផ្ទាល់ខ្លួនរួចហើយផងដែរ។

គួរឲ្យដឹងដែរថាមុនជ័យជំនះក្នុងលទ្ធផល៣ទល់នឹង២នាពេលកន្លងមកលើក្រុម Southampton កីឡាកររូបនេះធ្លាប់បាននិយាយហើយថា៖ខ្ញុំមិនទាន់បានទទួលអ្វីនៅឡើយជាមួយនឹងកុងត្រាឬអនាគតប៉ុន្តែខ្ញុំជឿជាក់ថាមិនមានទីណាដែលផ្តល់អារម្មណ៍ឲ្យខ្ញុំដូចនៅ Anfield នេះទេ។អ្នកគាំទ្រស្រឡាញ់រាប់អានខ្ញុំខ្លាំងដូច្នេះយើងរងចាំមើលទាំងអស់គ្នា។

គួរឲ្យដឹងដែរថាចាប់តាំងពីបានផ្ទេរមកចូលរួមក្លឹបឆ្នាំ២០១៧មកកីឡាករ Salah រកបាន១៨២គ្រាប់ជួយមិត្តក្រុមរកបាន៧៦និងពាក់ព័ន្ធទៅនឹងគ្រាប់បាល់២៦៧គ្រាប់៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top