The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករអ្នកចាំទី Caoimhin Kelleher ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបហង្សក្រហម Liverpool នឹងអាចក្លាយទៅជាកីឡាករជំនួសដ៏មានសក្តានុពលម្នាក់សម្រាប់ក្លឹបមេឃខៀវ Man City។
ប្រភពដដែលបានឲ្យដឹងដែរថា Man City កំពុងពិចារណាកីឡាករដៃទី២របស់ Liverpool រូបនេះគឺទុកសម្រាប់ជំនួសតំណែងរបស់កីឡាករប្រេស៊ីល Ederson នៅពេលដែលគាត់នឹងត្រូវចាកចេញឬចូលនិវត្ត។
គួរឲ្យដឹងដែរថា Caoimhin Kelleher អាចចូលរួមជាមួយនឹងឈុតធំរបស់ក្លឹប Liverpool តាំងតែពីឆ្នាំ២០១៩មកម្ល៉េះ បន្ទាប់បានបង្ហាញទំរង់លេងល្អខ្លាំងពេលលេងជាមួយនឹងឈុតថ្នាលយុវជនរបស់ក្លឹប ហើយមកទល់ពេលនេះគាត់អាចបង្ហាញខ្លួនបាន៦៧ ដងមកហើយសម្រាប់ឈុតធំ៕
ប្រែសម្រួល៖ ស៊ុនលី
