ប្រកួតយប់មិញនេះ Barcelona បានធ្វើឲ្យអ្នកគាំទ្ររីករាយយ៉ាងខ្លាំងដោយអាចវាយបកនៅនាទីចុងក្រោយទៅហើយដើម្បីយកឈ្នះទៅលើក្រុម Celta Vigoវិញបាននិងយកបាន៣ពិន្ទុនៅសប្តាហ៍នេះ។
ប្រកួតអស់ ៦២នាទីយប់មិញ Celta Vigo អាចនាំមុខ Barcelona បានក្នុងលទ្ធផល៣ទល់នឹង២ និងសង្ឃឹមច្រើនទៅហើយថាអាចយកបានពិន្ទុពីក្រុមខ្លាំង ប៉ុន្តែប៉ុន្មាននាទីប៉ុណ្ណោះអ្វីៗបានប្រែប្រួលយ៉ាងខ្លាំង។
នាទីទី៦៨ កីឡាករប្រេស៊ីឡ Raphinha អាចយកបានតាមស្មើគ្រាប់ទី៣របស់ Barcelona ហើយនិងបន្តរកបាន ១គ្រាប់ទៀតនៅនាទីទី៩០បូក៨ជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ។
៣ពិន្ទុនេះធ្វើឲ្យ Barcelona អាចបន្តឈរនៅកំពូលតារាងមាន៧៣ពិន្ទុនិងតាមពីក្រោយដោយ Real Madrid ដែលមាន ៦៦ពិន្ទុប៉ុន្តែនៅសល់ ១ប្រកួតទៀតនៅឡើយ៕
ប្រែសម្រួល៖ ស៊ុនលី
