យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Xavi Simons នៅតែប៉ុនប៉ងក្នុងការវិល ត្រឡប់ទៅកាន់ក្លឹបយក្សអេស្បាញ Barcelona នៅឡើយ ប៉ុន្តែជឿជាក់ថានឹងជួបឧបសគ្គខ្លះៗ។
ក្នុងពេលជាមួយគ្នាដែរតារាឆ្នើម របស់ RB Leipzig រូបនេះបន្តចិញ្ចឹមចិត្តចង់ទៅលេង នៅអេស្បាញនោះ ប៉ុន្តែក្លឹបនៅស្ទាក់ ស្ទើរជាមួយ នឹងសំណើរ ដែលបានបន្តផ្តល់ ដោយក្លឹបបិសាចក្រហម Man UTD នៅឡើយជាមួយ នឹងតម្លៃខ្លួន កីឡាកររហូតទៅ ដល់៧៥លានអឺរ៉ូ។
គួរឲ្យដឹងដែរថាបង្ហាញខ្លួនបាន២៩ដង នៅ RB Leipzig កីឡាកររូបនេះ អាចរកគ្រាប់បាល់ បាន១០គ្រាប់និងជួយមិត្តរួមក្លឹប រកបាន៦គ្រាប់ផងដែរ នៅលីគកំពូលអាល្លឺម៉ង់ រដូវកាលនេះ៕
ប្រែសម្រួល៖ស៊ុនលី
