យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងតែប្រកៀកប្រកិត ក្នុងការចរចានាំយកកីឡាករ Matheus Cunha មករួមក្លឹបនៅរដូវក្តៅនេះ ។
ទោះបីជាយ៉ាងណាក្តីក្លឹបអង់គ្លេស មួយនេះនឹងអាចជួប គូប្រជែងដូចជា Newcastle ជាដើមដើម្បីយកហត្ថលេខា របស់កីឡាករ Cunhaដែលជឿជាក់ថា បច្ចុប្បន្នអាចនឹងមានតម្លៃខ្លួន ប្រមាណជា៦២,៥លានផោន។
បើមិនមានអ្វីប្រែប្រួលទេគេជឿជាក់ថា កុងត្រារបស់កីឡាករ ប្រេស៊ីលវ័យ២៥ឆ្នាំរូបនេះ ក្នុងការផ្ទេរទៅកាន់ទឹកដី Old Trafford អាចនឹងធ្វើឡើង នៅក្នុងខែឧសភាខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី
