The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែ ប្រយុទ្ធអង់គ្លេស Harry Kane ត្រូវបានទទួលការ គាំទ្រយ៉ាងខ្លាំង ដើម្បីអាចធ្វើការវិល ត្រឡប់លីគកំពូល អង់គ្លេសវិញ បាននៅពេលខាងមុខ។
អតីតវិរៈបុរសជម្រើសជាតិ អង់គ្លេសលោក Teddy Sheringham បានបង្ហាញការជឿជាក់ថា តារាខ្សែប្រយុទ្ធ Harry Kane នឹងអាចវិលត្រឡប់វិញលីគអង់គ្លេស ក្នុងនោះជាមួយនឹងក្លឹបតោខៀវ Chelsea ឬក្លឹប Aston Villa។
លោក Sheringham ជឿជាក់ថាក្នុងវ័យ ៣១ឆ្នាំពេលនេះ Kane អាចនៅសេសសល់ពេលវេលា ២ឬ៣ឆ្នាំទៀត ក្នុងការរក្សាទំរង់លេង ក្នុងកម្រិតកំពូល ជាមួយនឹងក្លឹបអង់គ្លេសទាំងពីរ៕
ប្រែសម្រួល៖ស៊ុនលី
