ការស្នើសុំប្ដូរម៉ោងលេងជាមួយក្រុម Real Valladolid របស់ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបាន La Liga ច្រានចោលហើយ ពោលគឺនៅបន្តលេងម៉ោងដូចពីមុនវិញ។
ដោយសារតែការប្រកួតមានភាពមមាញឹក Barcelona ហើយការប្រកួតទល់ក្រុមនេះយប់ផង នោះពួកគេបានដាក់សំណើស្នើទៅកាន់ La Liga ដើម្បីសុំប្ដូរម៉ោងពី៩ ម៉ោងយប់ម៉ោងនៅអេស្ប៉ាញ មកសុំប្ដូរលេងនៅម៉ោង ២:០០ PM, ៤:១៥ PM ឬក៏ម៉ោង៦:៣០ ក៏បាន។ តែ La Liga មិនព្រមនោះទេ ដូច្នេះការប្រកួតនេះត្រូវបន្តលេងនៅម៉ោង ៩យប់ម៉ោងនៅអេស្ប៉ាញដដែល ដែលវាត្រូវនឹងម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ខែឧសភា ឆ្នាំ២០២៥ ។
ការប្រកួតនេះធ្វើឡើងមុនការប្រកួតជើងទី២ UCL ជាមួយ Inter Milan នៅទឹកដីរបស់ប្រទេសអ៊ីតាលី ស្របពេលដែលការប្រកួតជើងទី១ លេងមុនការប្រកួតទល់ Real Valladolid។ Barcelona មានការប្រកួតធំៗដល់ទៅ៣ប្រកួតក្នុងនោះប៉ះ Real Madrid វគ្គផ្ដាច់ព្រ័ត្រថ្ងៃទី២៧ ខែមេសា នេះវេលាម៉ោង ៣យប់រំលងអាធ្រាត្រ បន្ទាប់មកត្រូវត្រៀមជួប Inter Milan នាប្រកួតបន្ទាប់ UCL ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ២យប់រំលងអាធ្រាត្រម៉ោងនៅកម្ពុជា ហើយជើងទី២ នឹងលេងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ២យប់រំលងអាធ្រាត្រម៉ោងនៅកម្ពុជា ដូចគ្នា៕
