ភ្នំពេញ ៖ ការប្រកួតកីឡាមហាជនជ្រើសរើស ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមបាល់ទះនារី រួមចិត្តតែមួយមានពិន្ទុនំាមុខគេ បន្ទាប់ក្រុមនេះមាន ៦ ពិន្ទុក្នុងដៃហើយ ការប្រកួតរៀបចំដោយការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។
ក្រុមកីឡាបាល់ទះនារី រួមចិត្តតែមួយ ឈ្នះ ២ ប្រកួតមាន ៦ ពិន្ទុ ក្រុមកីឡាបាល់ទះនារី វិទ្យាល័យហ៊ុនសែន តាខ្មៅ ២ ប្រកួត ឈ្នះ១ ចាញ់ ១ មាន ៤ ពិន្ទុ ក្រុមកីឡាបាល់ទះនារី ព្រែកស្លែង ២ ប្រកួត ឈ្នះ១ ចាញ់ ១ មាន ៣ ពិន្ទុ ក្រុមកីឡាបាល់ទះនារី ឈ្នះ១ មាន ២ ពិន្ទុ និងក្រុមកីឡាបាល់ទះនារី ហេបភី ច័ន្ទតារ៉ា ៣ ប្រកួតចាញ់ទំាង៣មាន០ ពិន្ទុ។

ដូច្នេះក្រុមកីឡាបាល់ទះនារី ហេបភី ច័ន្ទតារ៉ា ជាក្រុមមួយក្នុងចំណោមទំាង ៥ ត្រូវធ្លាក់ចេញពីប្រកួតជាផ្លូវការ ទោះបីក្រុមនេះនៅសល់មួយក៏ដោយ។ រីឯក្រុមកីឡាបាល់ទះនារី រួមចិត្តតែមួយ ជាក្រុមបាល់ទះនារីប្រចាំខេត្តកណ្តាលមានឱកាសច្រើនជាងគេក្នុងការគ្រងដំណែងជើងឯកឈ្នះនេះ។
ចំពោះក្រុមកីឡាការិនីមាន ៥ ក្រុមរួមមានក្រុមកីឡាបាល់ទះនារី រួមចិត្តតែមួយ ក្រុមកីឡាបាល់ទះនារី វិទ្យាល័យ ព្រែកស្លែង ក្រុមកីឡាបាល់ទះនារី វិទ្យាល័យហ៊ុនសែន តាខ្មៅ ក្រុមកីឡាបាល់ទះនារី នារីសម័យថ្មី ក្រុមកីឡាបាល់ទះនារី និងក្រុមកីឡាបាល់ទះនារី ហេបភី ច័ន្ទតារ៉ា ។

ប្រភេទបាល់ទាត់មាន ១០ ក្រុមរួមមានក្រុមបាល់ទាត់ គ្រេត FC ក្រុមបាល់ទាត់ ME FC ក្រុមបាល់ទាត់ ព្រះនរាយ៍ FC ក្រុមបាល់ទាត់ បក្សីក្រហម ក្រុមបាល់ទាត់ ៩៩៩ ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែក ក្រុមបាល់ទាត់ យុជន ស្រុកកណ្តាលស្ទឹង ក្រុមបាល់ទាត់ យុវជន លើកដែក ក្រុមបាល់ទាត់ វិទ្យាល័យហ៊ុន សែន សេរីភាព និងក្រុមបាល់ទាត់ តាខ្មៅស្រុកយើង ដែលប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្តកណ្តាល។
រីឯប្រភេទកីឡាបាល់បោះ មាន ១២ ក្រុមក្នុងនោះក្រមកីឡាករមាន ៦ ក្រុម និងក្រុមកីឡាការិនីមាន ៦ ក្រុម គឺក្រុមបាល់បោះនារី មអយកខេត្តកណ្តាល ក្រុមបាល់បោះនារី វិទ្យាល័យហ៊ុន សែន សេរីភាព ក្រុមបាល់បោះនារី សមាគមខេត្តកណ្តាល ក្រុមបាល់បោះនារី យុវនារី ស្រុកកៀនស្វាយ ក្រុមបាល់បោះនារី យុវនារី ស្រុកកណ្តាលស្ទឹង និងក្រុមបាល់បោះនារី ហេបភី ច័ន្ទតារ៉ា ។ ក្រុមកីឡាករមាន៦ក្រុម ដូចជាក្រុមបាល់បោះ យុវជន ខេត្តកណ្តាល ក្រុមបាល់បោះ ដឹ លីជែន ក្រុមបាល់បោះ សេអ៊ូល ក្រុមបាល់បោះ យុវជន ស្រុកកណ្តាលស្ទឹង ក្រុមបាល់បោះ រុកគី និងក្រុមបាល់បោះ យុវជនស្រុកស្អាង ដែលប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ។

ចំណែកប្រភេទកីឡាបាល់ទះ មាន ៩ ក្រុមក្នុងនោះក្រមកីឡាករមាន ៤ ក្រុមរួមមានប្រភេទកីឡាបាល់ទះបុរស គឺក្រុមកីឡាបាល់ទះ វិទ្យាល័យ ព្រែកស្លែង ក្រុមកីឡាបាល់ទះ វិទ្យាល័យហ៊ុនសែន តាខ្មៅ ក្រុមកីឡាបាល់ទះ យុវជន បក្សីឆ្លងដែន និងក្រុមកីឡាបាល់ទះ នគរបាលខេត្តកណ្តាល ដែលប្រព្រឹត្តទៅនៅទីលានបាល់ទះ នគរបាលខេត្តកណ្តាល៕

