កីឡា

ការប្រកួតកីឡាមហាជនជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥ បន្តរកឃើញក្រុមបាល់ទាត់ជើងខ្លាំង ៣ ក្រុមទៀតឡើងវគ្គ ៨ ក្រុមចុងក្រោយ

ភ្នំពេញ៖ ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ រកឃើញក្រុមបាល់ទាត់ជើងខ្លាំង ៣ ក្រុមឡើងវគ្គ ៨ ក្រុមចុងក្រោយនៅកីឡដ្ឋានខេត្តកណ្តាល ការប្រកួតរៀបចំដោយការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

សម្រាប់ពូល B ក្រុមបាល់ទាត់ យុវជន លើកដែក បានចាញ់ក្រោមថ្វីជើងក្រុមបាល់ទាត់ ៩៩៩ ក្នុងលទ្ធផល ៣ ទល់នឹង ៥ ដូច្នេះក្រុមបាល់ទាត់ ៩៩៩ និងក្រុមបាល់ទាត់ ME FC វគ្គ ៨ ក្រុមចុងក្រោយ ខណៈក្រុមបាល់ទាត់ យុវជន លើកដែករងចាំអ៊ុតមើលការប្រកួតរវាងក្រុមបាល់ទាត់ ព្រះនរាយ៍ FC និងក្រុមបាល់ទាត់ យុជន ស្រុកកណ្តាលស្ទឹង។ រីឯពូល C វិញ ក្រុមបាល់ទាត់ វិទ្យាល័យហ៊ុន សែន សេរីភាព បានយកឈ្នះលើក្រុមបាល់ទាត់ យុជន ស្រុកកណ្តាលស្ទឹង ក្នុងលទ្ធផល ៤ទល់នឹង ១ ហើយជ័យជម្នះនេះធ្វើឲ្យក្រុមបាល់ទាត់ ក្រុមបាល់ទាត់ វិទ្យាល័យហ៊ុន សែន សេរីភាព ឡើងវគ្គ៨ ក្រុមចុងក្រោយ។ ក្រុមបាល់ទាត់ យុវជន លើកដែក ២ ប្រកួតចាញ់ទំាង ២ ទទួលបាន ០ ពិន្ទុជំពាក់គ្រាប់បាល់ ៥ គ្រាប់ ដោយឡែកក្រុមបាល់ទាត់ យុជន ស្រុកកណ្តាលស្ទឹងចាញ់មួយប្រកួតទទួលបាន ០ ពិន្ទុជំពាក់គ្រាប់បាល់ ៣ គ្រាប់ ។

សម្រាប់ការប្រកួតថ្ងៃស្អែក ក្រុមបាល់ទាត់ យុជន ស្រុកកណ្តាលស្ទឹង ជាមួយក្រុមបាល់ទាត់ ព្រះនរាយ៍ FC ហើយក្រុមនេះត្រូវការស្មើ ឬចាញ់គ្រាប់បាល់តិចជាង២ ទើបមានសិទ្ធិឡើងវគ្គ៨ ក្រុមចុងក្រោយ។ ពូល A ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ បានយកឈ្នះលើក្រុមបាល់ទាត់ បក្សីក្រហម ក្នុងលទ្ធផល ១០ទល់នឹង ១ ។

ប្រភេទបាល់ទាត់មាន ១០ ក្រុមរួមមានក្រុមបាល់ទាត់ គ្រេត FC ក្រុមបាល់ទាត់ ME FC ក្រុមបាល់ទាត់ ព្រះនរាយ៍ FC ក្រុមបាល់ទាត់ បក្សីក្រហម ក្រុមបាល់ទាត់ ៩៩៩ ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែក ក្រុមបាល់ទាត់ យុជន ស្រុកកណ្តាលស្ទឹង ក្រុមបាល់ទាត់ យុវជន លើកដែក ក្រុមបាល់ទាត់ វិទ្យាល័យហ៊ុន សែន សេរីភាព និងក្រុមបាល់ទាត់ តាខ្មៅស្រុកយើង ដែលប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្តកណ្តាល។

រីឯប្រភេទកីឡាបាល់បោះ មាន ១២ ក្រុមក្នុងនោះក្រមកីឡាករមាន ៦ ក្រុម និងក្រុមកីឡាការិនីមាន ៦ ក្រុម គឺក្រុមបាល់បោះនារី មអយកខេត្តកណ្តាល ក្រុមបាល់បោះនារី វិទ្យាល័យហ៊ុន សែន សេរីភាព ក្រុមបាល់បោះនារី សមាគមខេត្តកណ្តាល ក្រុមបាល់បោះនារី យុវនារី ស្រុកកៀនស្វាយ ក្រុមបាល់បោះនារី យុវនារី ស្រុកកណ្តាលស្ទឹង និងក្រុមបាល់បោះនារី ហេបភី ច័ន្ទតារ៉ា ។ ក្រុមកីឡាករមាន៦ក្រុម ដូចជាក្រុមបាល់បោះ យុវជន ខេត្តកណ្តាល ក្រុមបាល់បោះ ដឹ លីជែន ក្រុមបាល់បោះ សេអ៊ូល ក្រុមបាល់បោះ យុវជន ស្រុកកណ្តាលស្ទឹង ក្រុមបាល់បោះ រុកគី និងក្រុមបាល់បោះ យុវជនស្រុកស្អាង ដែលប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ។

ចំណែកប្រភេទកីឡាបាល់ទះ មាន ៩ ក្រុមក្នុងនោះក្រមកីឡាករមាន ៤ ក្រុម និងក្រុមកីឡាការិនីមាន ៥ ក្រុមរួមមានក្រុមកីឡាបាល់ទះនារី រួមចិត្តតែមួយ ក្រុមកីឡាបាល់ទះនារី វិទ្យាល័យ ព្រែកស្លែង ក្រុមកីឡាបាល់ទះនារី វិទ្យាល័យហ៊ុនសែន តាខ្មៅ ក្រុមកីឡាបាល់ទះនារី នារីសម័យថ្មី ក្រុមកីឡាបាល់ទះនារី និងក្រុមកីឡាបាល់ទះនារី ហេបភី ច័ន្ទតារ៉ា ។ ប្រភេទកីឡាបាល់ទះបុរស គឺក្រុមកីឡាបាល់ទះ វិទ្យាល័យ ព្រែកស្លែង ក្រុមកីឡាបាល់ទះ វិទ្យាល័យហ៊ុនសែន តាខ្មៅ ក្រុមកីឡាបាល់ទះ យុវជន បក្សីឆ្លងដែន និងក្រុមកីឡាបាល់ទះ នគរបាលខេត្តកណ្តាល ដែលប្រព្រឹត្តទៅនៅទីលានបាល់ទះ នគរបាលខេត្តកណ្តាល៕

ដោយ៖ លី ភីលីព

Most Popular

To Top