កីឡា

Aston Villa មានទំនុកចិត្តថា អាចចរចាយកបាន De Bruyne ពេលកុងត្រា ចប់នៅ Man City

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Aston Villa ត្រូវបានគេដឹងថា កំពុងចាប់ផ្តើមធ្វើការហើយ ក្នុងការចរចាជាមួយ នឹងកីឡាករ Kevin De Bruyne មុនពេលដែលកីឡាកររូបនេះ នឹងត្រូវដើរចេញពី Man City។

តាមផែនការ Aston Villa នឹងត្រៀមរៀបចំកិច្ចប្រជុំផ្ទៃ ក្នុងជាមុនសិន ដើម្បីស្វែងរកលក្ខខណ្ឌមួយក្នុងការផ្តល់ ទៅឲ្យកីឡាករវ័យ៣៣ឆ្នាំរូបនេះ នៅពេលដែលគាត់នឹងក្លាយជា កីឡាករគ្មានតម្លៃខ្លួន នៅរដូវក្តៅខាងមុខ។

ទោះបីជាយ៉ាងណាក្តីក្លឹប ជាច្រើនផ្សេងទៀតក៏កំពុងព្យាយាម ចង់បានកុងត្រារបស់កីឡាករ ប៊ែលហ្ស៊ិករូបនេះផងដែរ ដែលក្នុងនោះរួមមានទាំង Inter Miami, Chicago Fire, D.C. United និង NYCFC ជាដើម។

គួរឲ្យដឹងដែរថាដំណឹង នៃការចាកចេញរបស់ De Bruyne បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសនៅពេល ដែលគាត់បានបំពេញ តួនាទីនៅជាមួួនឹងក្លឹបអស់រយៈពេលជាង ១០ឆ្នាំមកហើោយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top