កីឡា

ក្រុមកីឡាបាល់ទាត់ស.ស.យ.កខេត្តកណ្តាលត្រៀមខ្លួចរួចស្រាចចូលរួមការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥

ភ្នំពេញ៖ក្រុមកីឡាបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល និងជាម្ចាស់ជើងឯក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ២០២៣ បានត្រៀមខ្លួនរួចជាស្រាចសម្រាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកកម្ពុជា។


លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល និងប្រធានគណៈប្រតិភូដឹកនាំក្រុមកីឡាបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានមានប្រសាសន៍នៅទីលានបាល់ទាត់ដំរីសថា ក្រុមកីឡាបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាលធ្វើការហ្វឹកហាត់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League រដូវកាល២០២៥ នឹងចាប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។


ក្រុមរបស់លោកនឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមកីឡាបាល់ទាត់ អាណាចក្របៃតងនៅទីលានបាល់ទាត់វិទ្យាល័យ ច្បារអំពៅនាយប់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីដកស្របទពិសោធន៍ បច្ចេកទេស និងកម្កៅសាចដុំមុនការប្រកួតជាផ្លូវការមកដល់។ ចំពោះពានរង្វាន់ Soccer League បានចូលរួមទំាងលើនេះបាន ៣ លើកមកហើយ កាលលើកទី១ ឆ្នាំ២០២៣ ក្រុមកីឡាបាល់ទាត់សហភាពសហព័ន្ធយុវជនកកម្ពុជា ខេត្តកណ្តាលគ្រងតំណែងជើងឯក លើកទី២ ក្រុមលោកបានធ្លាក់ចេញពីការប្រកួតនៅវគ្គ ៨ ក្រុមចុងក្រោយ។


លោកប្រធានគណៈប្រតិភូដឹកនាំក្រុមកីឡាបាល់ទាត់ស.ស.យ.ក ខេត្តកណ្តាលបានបន្តថា រដូវកាលថ្មីនេះ យោងតាមគណៈកម្មការរៀបចំមានក្រុមចូលរួមប្រហែល ៦០ នាក់មកពីរាជធានីខេត្ត ក្រសួង ស.ស.យ.កទំាងប្រទេស និងក្រុមហ៊ុនឯកជនជាច្រើនទៀត សម្បូរទៅដោយកីឡាករវ័យក្មេង និងក្រុមជើងខ្លាំងច្រើនលើកពីការំពឹងទុករបស់លោក។ ការចូលរួមក្រុមរបស់លោក ជាការរួមចំណែកការអភិឌ្ឍនវិស័យកីឡាបាល់ទាត់កម្ពុជា និងផ្តល់ឳកាសឲ្យស.ស.យ.កជាយុវជនខេត្តកណ្តាលចូលរួមលេងកីឡាដើម្បីឲ្យជៀសវាងពីគ្រឿងញៀន។


លោក ធុល នាង បានបន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំក្រុម លោកសូមថ្លែងអំណគុណដល់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលមានគំនិតផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League នេះឡើង ដើម្បីយុវជនទូទាំងប្រទេសបានចូលរួម និងរួមចំណែកអភិឌ្ឍនវិស័យកីឡាបាល់ទាត់កម្ពុជា៕

ដោយ៖លី ភីលីព

Most Popular

To Top