កីឡា

រកឃើញក្រុមបាល់ទាត់ជើងខ្លាំង ៤ ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាមហាជនជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥

ភ្នំពេញ៖ ការប្រកួតកីឡាមហាជនជ្រើសរើស ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ រកឃើញក្រុមបាល់ទាត់ជើងខ្លាំង ៤ ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋានខេត្តកណ្តាល ការប្រកួតរៀបចំដោយការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

សម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ក្រុមបាល់ទាត់ គ្រេត FC បានយកឈ្នះលើក្រុមបាល់ទាត់ វិទ្យាល័យហ៊ុន សែន សេរីភាពក្នុងលទ្ធផល ២ ទល់នឹង ០ ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ បានលេងចាញ់ក្រុមបាល់ទាត់ ៩៩៩ ក្នុងលទ្ធផល ២ទល់នឹង ៤ ក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែកបានយកឈ្នះលើក្រុមបាល់ទាត់ ME FC ក្នុងលទ្ធផល ១ ទល់នឹង៣ និងក្រុមបាល់ទាត់ ព្រះនរាយណ៍ FC បានយកឈ្នះលើក្រុមបាល់ទាត់ យុវជន លើកដែក ក្នុងលទ្ធផល ២ ទល់នឹង១។

ដូច្នេះក្រុមជើងខ្លាំង ៤ ក្រុមដែលត្រូវឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមមានក្រុមបាល់ទាត់ គ្រេត FC ក្រុមបាល់ទាត់ ៩៩៩ ក្រុមបាល់ទាត់ ព្រះនរាយណ៍ FC ក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែក។ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់ គ្រេត FC ប្រកួតជាមួយក្រុមបាល់ទាត់ ៩៩៩ និងមួយទៀតក្រុមបាល់ទាត់ ព្រះនរាយណ៍ FC ជួបនឹងក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែក។

ប្រភេទកីឡាបាល់ទាត់មាន ១០ ក្រុមរួមមានក្រុមបាល់ទាត់ គ្រេត FC ក្រុមបាល់ទាត់ ME FC ក្រុមបាល់ទាត់ ព្រះនរាយ៍ FC ក្រុមបាល់ទាត់ បក្សីក្រហម ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែក ក្រុមបាល់ទាត់ យុជន ស្រុកកណ្តាលស្ទឹង ក្រុមបាល់ទាត់ យុវជន លើកដែក ក្រុមបាល់ទាត់ វិទ្យាល័យហ៊ុន សែន សេរីភាព និងក្រុមបាល់ទាត់ តាខ្មៅស្រុកយើង ដែលប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្តកណ្តាល៕

ដោយ៖ លី ភីលីព

Most Popular

To Top