ភ្នំពេញ៖ លោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹកជម្រើសជាតិបានប្រាប់ឲ្យដឹងថា “Asian Judo Championships 2025” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Bangkok ប្រទេសថៃមានកីឡាករ-កីឡាការិនី២៩៥នាក់ចូលរួមជាង ៣០ ប្រទេស ហើយសុទ្ធតែក្រុមអត្តពលិកមានបទសោធន៍ច្រើនឆ្នាំ និងកម្រិតខ្ពស់ ចំណែកការប្រកួតនេះក្រុមអត្តពលិកយូដូកម្ពុជាទទួលបានបទសោធន៍ថ្មីៗ និងអាចស្ទាប់ស្ទង់សមត្ថភាព និងបច្ចេកទេសថែមទៀត។

លោក ម៉ារ វង្សវិបុល បានបញ្ជាក់ថា កីឡាករ-កីឡាការិនីយូដូចំនួន ៤ នាក់ រួមមានលោក ម៉ារ វង្សវិបុល គ្រូបង្វឹកជម្រើសជាតិ កីឡាករ ចន្ថា សំណាង កីឡាការិនី កែវ វ៉ាន់ខឿន និងកីឡាការិនី គុណ ស្រីនិច ។ កីឡាករ ចន្ថា សំណាង ប្រកួតប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាមមានកីឡាករ-កីឡាការិនីចំនួន១៦នាក់ កីឡាការិនី កែវ វ៉ាន់ខឿន ប្រកួតប្រភេទទម្ងន់ក្រោម ៤៨ គីឡូក្រាម មានកីឡាករ-កីឡាការិនីចំនួន១៦នាក់ និងកីឡាការិនី គុណ ស្រីនិច ប្រកួតប្រភេទទម្ងន់ក្រោម ៥២ គីឡូក្រាម មានកីឡាករ-កីឡាការិនីចំនួន១៦នាក់ ។

ខេមរសហព័ន្ធកីឡាយូដូនឹងបញ្ជូនក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីយូដូកម្ពុជា ៤ នាក់ដែលជាក្រុមកីឡាយូដូជម្រើសជាតិកម្ពុជាចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាយូដូជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៥ “Asian Judo Cham pionships 2025” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Bangkok ប្រទេសថៃ ដើម្បីបង្កើនសមត្ថភាព និងបច្ចេកទេសរបស់ពួកគេត្រៀមការប្រកួតកីឡា SEA GAME 2025 នៅប្រទេសថៃ។
លោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹកជម្រើសជាតិបានប្រាប់ឲ្យដឹងថា នាពេលក្រុមគ្រូបង្វឹក កីឡាករ-កីឡាការិនីយូដូចំនួន ៤នាក់ ក្នុងនោះគ្រូបង្វឹក ១ នាក់ កីឡាករ ២ នាក់ និងកីឡាការិនី ១ នាក់ យើងនឹងចេញដំណើរចូលរួមការប្រកួត “Asian Judo Championships 2025” នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ចំណែកការប្រកួតប្រព្រឹត្តិចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ។
លោកគ្រូបង្វឹកជម្រើសជាតិ បានបន្តថា ការប្រកួតនៅប្រទេសថៃលើកនេះ មានសារសំខាន់សម្រាប់ក្រុមកីឡាយូដូជម្រើសជាតិកម្ពុជា គឺដើម្បីបង្កើនសមត្ថភាព បច្ចេកទេស និងគុណផលកីឡាត្រៀមចូលរួមប្រកួតកីឡា SEA GAME 2025 លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសនេះដែរ និងការប្រកួតកីឡាលក្ខណៈអន្តរជាតិនានា៕
ដោយ៖ លី ភីលីព
