ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Jamie Vardy ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីក្លិប Leicester City បន្ទាប់ពីបញ្ចប់រដូវកាលនេះ ក្រោយពេលរួមរស់អស់រយៈពេល១៣ឆ្នាំ។

បន្ទាប់ពីមានការ ចាកចេញខ្សែប្រយុទ្ធខាងលើ បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា Leicester City នឹងនៅតែជាចំណែកមួយក្នុងបេះដូងរបស់គេ បើទោះបីជាគេត្រូវចាកចេញក៏ដោយ ។ គេដឹងថា នឹងមានថ្ងៃនេះមកដល់ គេបានរួមរស់ជាមួយក្លិនកញ្ជ្រោងអស់១៣ឆ្នាំ ហើយឈ្នះពាន និងជោគជ័យយ៉ាងច្រើន។
Vardy បានចូលរួមជាមួយ Leicester ដោយទិញពីក្រោម Fleetwood ត្រឹមតម្លៃ១លានអឺរ៉ូ ចាយលុយទិញមែនតែគុណភាព របស់ខ្សែប្រយុទ្ធរូបនេះអាចឈ្នះបានមានដូចជា English Premier League ១លើក FA Cup ១លើក និង Championship ២លើក ព្រមទាំងឈ្នះពាន Community Shield ។ បន្ថែមលើសពីនេះគេក៏បានចូលរួមលេង ឲ្យជម្រើសជាតិអង់គ្លេសបាន២៦ប្រកួតផងដែរ ៕
