កីឡា

អស្ចារ្យណាស់ក្លិបវិសាខា បន្តអភិឌ្ឍនវិស័យកីឡាបាល់ទាត់ បន្ទាបពីប្រកាសសាលា បាល់ទាត់នៅខេត្តព្រៃវែង

ភ្នំពេញ ៖ ក្រោយពីក្លិបកីឡាបាល់ទាត់កំពូល វិសាខា បានសាងសង់មជ្ឈមណ្ឌលកីឡាបាល់ទាត់ វិសាខា និងក្លិបកីឡដ្ឋានបាល់ទាត់កម្រិតអន្តរជាតិ ដើម្បីជំរុញ អភិឌ្ឍនវិស័យកីឡាបាល់ទាត់ ពិសេសកីឡាបាល់ទាត់វ័យក្មេងៗ ដែលជាទំពាំងស្នងឬស្សី ក្នុងការឲ្យពួកគេក្លាយជាកីឡា ជម្រើសជាតិកម្ពុជាទៅថ្ងៃអនាគត ។

នាពេលថ្មីៗនេះ លោក សូរ មុនីរតន៍ អនុប្រធានក្លិប ព្រមទាំងគណៈគ្រប់គ្រង និងក្រុមការងារក្លិបកីឡាបាល់ទាត់ វិសាខា របស់យើង រួមជាមួយលោក Shigeaki Ichikawa នាយកបច្ចេកទេសសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចុះពិនិត្យទីតាំងរៀបចំ សាលាបាល់ទាត់ វិសាខា នៅស្រុកកំចាយមារ ខេត្តព្រៃវែង ដែលទីតាំងមួយដ៏ធំ បច្ចុប្បន្នបានចាក់ដីរួចរាល់ចំនួន ១៥ហិតតា ដើម្បីត្រៀមដំណើរ ការសាងសង់ទីលាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នាពេលឆាប់ៗខាងមុខ ។

សាងសង់ សាលាបាល់ទាត់ វិសាខា នៅស្រុកកំចាយមារ ខេត្តព្រៃវែង របស់ក្លិបកីឡាបាល់ទាត់កំពូល វិសាខា ជាផែនការមេរបស់ក្លិប ក្នុងការអភិឌ្ឍន ធនធានកីឡាករ នៅតាមបណ្តាលខេត្តនានា ដែលសម្បូរកីឡាករ -កីឡាការិនី ដែលមានទេពកោសល្យពីកំណើតផ្នែកកីឡាបាល់ទាត់ និងជួយបំពេញក្តី ស្រមៃដល់កីឡាករ-កីឡាការិនីទំាងនេះ ចង់ក្លាយជាអាជីព និងកីឡាជម្រើសជាតិកម្ពុជា នាថ្ងៃអនាគត៕

Most Popular

To Top