The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Leroy Sane បានប្រកាសបដិសេធ ក្នុងការទទួលយកកុងត្រា ពីលីគកំពូលរបស់អារ៉ាប់ ដើម្បីអាចងាកមកចរចា កុងត្រាថ្មីជាមួយនឹងក្លឹប Bayern Munich ជំនួសវិញ ។
តាមប្រភពដដែលបានឲ្យដឹងទៀតថា ក្លឹបនៅលីគកំពូលអារ៉ាប់ បានផ្តល់កុងត្រា ដែលមានតម្លៃដល់ទៅ១០០លានអឺរ៉ូ សម្រាប់កុងត្រា ដែលមានរយៈពេល៤ឆ្នាំ ឲ្យខ្សែប្រយុទ្ធស្លាបរូបនេះ ប៉ុន្តែបានត្រឹមការបដិសេធប៉ុណ្ណោះ។
Bayern រំពឹងទុកថាកុងត្រាថ្មី ដែលអាចផ្តល់ឲ្យកីឡាកររូបនេះ នឹងមានសុពលភាពទៅដល់ឆ្នាំ២០២៨ ហើយកីឡាករទំនងជា នឹងត្រូវទទួលយកការ កាត់បន្ថយប្រាក់កម្រៃ មកត្រឹមតែ១០លានអឺរ៉ូ ក្នុងមួយរដូវកាលប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
