កីឡា

Dier ត្រៀមខ្លួន ចាកចេញពីក្លឹប Bayern Munichនៅចុងរដូវកាលនេះ

យោងតាមការ ចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ Eric Dier នឹងអាចសម្រេចចិត្តចាចេញពីក្លឹប Bayern Munich នៅចុងរដូវកាលនេះ ដើម្បីចូលរួមជាមួយ នឹងក្លឹបបារាំង Monaco ជំនួសវិញ ។

ការចូលរួមជាមួយ នឹងក្លឹបយក្សអាល្លឺម៉ង់នេះ មានពេលវេលាត្រឹមតែ១៨ខែប៉ុណ្ណោះ ត្រូវបានឈានមកដល់ទីបញ្ចប់ ដោយមិនមានការចរចា ដើម្បីអាចបន្តកុងត្រាថ្មីនោះទេ សម្រាប់កីឡាករអង់គ្លេសរូបនេះ ។

Dier ដែលមានវ័យ៣១ឆ្នាំទៅហើយនោះ នឹងចូលរួមជាមួយនឹងក្លឹប នៅលីគកំពូលបារាំង ជាមួយនឹងកុងត្រា ដែលគ្មានតម្លៃខ្លួន ប៉ុន្តែរហូតដល់ឆ្នាំ២០២៧ និងជម្រើសក្នុង ការបន្តកុងត្រាផងដែរ។

គួរឲ្យដឹងដែរថា Dier បានចូលរួមជាមួយនឹង Bayern Munich កាលពីខែមករាឆ្នាំ២០២៤ ជាមួយនឹងតម្លៃខ្លួនត្រឹមតែ ៣លានផោនប៉ុណ្ណោះ ហើយអតីតកីឡាកររបស់ Spurs រូបនេះធ្លាប់ធ្វើការទាំង ជាមួយនឹងលោក Thomas Tuchel និង Vincent Kompany ផងជាគ្រូបង្វឹក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top