ជាការពិតណាស់អ្នកគាំទ្ររបស់ បិសាចក្រហម ស្ទើរតែទាំងអស់ហាក់មិន សូវជាសប្បាយចិត្ត ជាមួយទម្រង់លេងរបស់ Andre Onana ឡើយ ហើយតែង តែមានព័ត៌មាន ចចាមអារ៉ាមជារឿយៗ ចង់ឃើញអ្នកចាំទីរូបនេះចាកចេញពី Manchester United ។
គិតមកទល់ពេលនេះ Onana នៅសល់កុងត្រា ប្រមាណ៣ឆ្នាំទៀត ខណៈដែលកុងត្រា ចាស់គេបានចុះជាមួយ Manchester united នោះមានរយៈពេល៥ឆ្នាំ ហើយធ្វើឡើងនៅឆ្នាំ២០២៣ ។ ឥឡូវនេះអ្នកចាំទីវ័យ២៨ឆ្នាំ កំពុងស្ថិតក្នុងការចង់បានរបស់ AC Milan នេះបើតាមរបាយការណ៍ ដែលបានចុះផ្សាយដោយ Spazio Milan ។
ទោះបីជាយ៉ាងណាលោក Roben Amorim ក៏មានចេតនាចង់បញ្ចេញអ្នកចាំទីរូបនេះដែរ ហើយនឹងកំពុងតែប៉ងចង់យកអ្នកចាំទីជម្រើសជាតិជប៉ុន Zion Suzuki មកជំនួស Onana ផងដែរ ៕
