កីឡា

Chelsea ទទួលបានភ្លៀងខៀវពី Crystal Palace ជាមួយនឹងកុងត្រាកីឡាករ Guehi

Goal

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានចាប់ផ្តើមត្រៀមខ្លួនរួចរាល់ហើយក្នុងការចរចាកុងត្រាកីឡាករខ្សែការពារ Marc Guehi ពីក្លឹប Crystal Palace។

ការត្រៀមនេះធ្វើឡើងបន្ទាប់ពីក្លឹប Crystal Palace បានបើកភ្លើងខៀវដើម្បីទទួលសំណើរចរចានានាសម្រាប់កីឡាកររូបនេះហើយក្នុងនោះក៏មានក្លឹបផ្សេងទៀតដែលបានចាប់អារម្មណ៍ Guehi ដែរដូចជា Spurs និង Newcastle ផងដែរ។

តាមផែនការតោខៀវ Chelsea កំពុងព្យាយាមក្នុងការពង្រឹងតំបន់ការពាររបស់ខ្លួននៅរដូវកាលក្រោយដោយក្នុងនោះកីឡាករ Guehi នឹងក្លាយទៅជាគោលដៅដំបូងរបស់ក្លឹបពីព្រោះថាកីឡាកររូបនេះធ្លាប់ជាយុវជនរបស់ក្លឹបកាលពី៤ឆ្នាំ។

តាមតម្លៃទីផ្សារបច្ចុប្បន្នកីឡាករអាចមានតម្លៃប្រហែលជា ៦០លានផោនប៉ុន្តែក្លឹប Crystal Palace រំពឹងថានឹងអាចតម្លើងការចរចាទៅដល់១៣០លានផោន៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top