ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “កីឡាដើម្បីសុខភាព សិក្សា” ប្រភេទកីឡាចំបាប់មានក្រុមកីឡាករ-កីឡាករចំបាប់៤៣ នាក់ ក្នុងនោះកីឡាការិនី២១នាក់ មកពីរាជធានីខេត្ត ចំនួន១១ បានចុះចូលរួម ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលរៀបចំ ដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការបច្ចេកទេស ជាមួយសហព័ន្ធកីឡាចំបាប់កម្ពុជា ។

ក្រុមកីឡាករ-កីឡាករចំបាប់មកពីរាជធានីខេត្តចំនួន១១ ដូចជា ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តមណ្ឌលគិរី ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តត្បូង ដោយធ្វើការប្រកួតនៅ សាលហ្វឹកហាត់ដំបូលទូក របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។
កីឡា ៥ ប្រភេទចាប់ផ្តើមការប្រកួតមុនគេរួមមានកីឡាចំបាប់ កីឡាគុនដាវ កីឡាបាល់ទាត់ កីឡាបាល់ទះ និងបាល់បោះ។ កីឡាចំបាប់ប្រព្រឹត្តិ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ នៅសាលហ្វឹកហាត់ដំបូលទូក របស់សហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក កីឡាគុនដាវ ប្រព្រឹត្តិចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ សាកលវិទ្យាល័យវេស្ទើន ។

រីឯកីឡាបាល់ទាត់ ប្រព្រឹត្តិចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាល័យបឹងកេងកង វិទ្យាល័យបឹងត្របែក វិស្ថានអប់រំកាយ និងកីឡា និងវិទ្យាល័យ ជា ស៊ីម ជ្រោយ ចង្វារ ។ កីឡាបាល់ទះ ប្រព្រឹត្តិចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វិទ្យាល័យវត្តកោះ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយឡែកកីឡាបាល់ទះ ប្រព្រឹត្តិចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

សម្រាប់ពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ជាផ្លូវការនឹងធ្វើឡើងនាថ្ងៃទី៣ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕



