យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool កំពុងចាប់អារម្មណ៍ខ្លាំង ទៅលើកីឡាករឆ្នើមរបស់ក្លឹប Stuttgart ដើម្បីពង្រឹងតំបន់បម្រើកណ្តាល នៅរដូវកាលក្រោយ។
កីឡាករ Angelo Stiller បច្ចុប្បន្នកំពុងបង្ហាញទំរង់លេងល្អខ្លាំង នៅអាល្លឺម៉ង់ប៉ុន្តែក៏អាចមានឳកាសមកចូលរួម Liverpool នៅរដូវកាលក្រោយជាមួយនឹងកីឡាករល្អៗ ផ្សេងទៀតផងដែរដូចជា Szoboszlai, Alexis Mac Allister និង Gravenberch ផងដែរ។
យ៉ាងណាក្តីក្លឹប Stuttgart ក៏មិនរារាំងផ្លូវនេះដែរ ប៉ុន្តែបានប្រកាសទាមទារ ប្រាក់តម្លៃខ្លួនយ់ាងហោចណាស់ ៦០លានផោនពីក្លឹប Liverpool ដើម្បីអាចធ្វើការដោះដូរបាននៅរដូវក្តៅខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី
